Connect with us

ជីវិតកម្សាន្ដ

Nadech សុំ Yaya រៀបការយ៉ាងរ៉ូមែនទិក នៅអ៊ីតាលី

បានផុស

នៅ

គូស្នេហ៍ Nadech Kugimiya និង Yaya Urassaya ជាគូស្នេហ៍ដែលទស្សនិកជនស្រឡាញ់ចូលចិត្តខ្លាំងបំផុត ជាពិសេសគូស្នេហ៍នេះតែងត្រូវបានអ្នកគាំទ្រជម្រុញឱ្យឆាប់ចាប់ដៃគ្នាចូលរោងការ ក្រោយពេល Mark Prin បានសុំ Kimberly រៀបការកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលនេះអ្វីដែលអ្នកគាំទ្រតែងទន្ទឹងរង់ចាំបានក្លាយជាការពិតហើយ ដោយកាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ តារាប្រុស Nadech បានសុំមិត្តស្រី Yaya រៀបការ នៅឯប្រទេសអ៊ីតាលីយ៉ាងរ៉ូមែនទិក ក្រោយស្រឡាញ់គ្នា ១២ឆ្នាំ។

តាមរយៈរូបភាពដែលចែកចាយលើបណ្ដាញសង្គម Nadech-Yaya បានបង្ហោះរូបថើបគ្នាយ៉ាងផ្អែមល្ហែម ជាមួយនឹងចិញ្ចៀនពេជ្រសុំរៀបការផងដែរ។ ក្នុងនោះ Yaya បានភ្ជាប់នូវសំណេរដ៏មានន័យ​របស់ Nadech ពីលើរូប​សំណើ​​រៀប​ការ​ថា “យើងបានសម្រេចចិត្តកាន់ដៃគ្នាជារៀងរហូត។ ខ្ញុំជាបុរសដែលមានសុភមង្គលបំផុត ព្រោះខ្ញុំសំណាងជាងគេ ដែលមាននារីម្នាក់នេះចូលក្នុងជីវិត។ វិថីថ្មីចាប់ផ្តើមហើយ ហើយ​ខ្ញុំពិតជា​រំភើប​ខ្លាំងណស់។ អូនជាដួងព្រលឹង ជាសំណើច ជាទឹកភ្នែក និងជាខ្យល់ដង្ហើមរបស់បង។ អរគុណ​អូនដែល​បាន​យល់ព្រមនឹងបង” ។

បន្ទាប់ពីឃើញរូបភាព និងសារដ៏ផ្អែមល្ហែមនេះ អ្នកគាំទ្របានចូលរួមអបរអរសាទរយ៉ាងច្រើនកុះករ និងនាំគ្នាខមមិនទាំងរំភើបជាមួយអនាគតកូនកម្លោះ-ក្រមុំថា ទីបំផុតពួកគេបានឃើញឈុតរៀបការរបស់ Nadech-Yaya ហើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស

ចុចអាន៖ ឈុតពណ៌ទឹកក្រូចរបស់ ម៉ៃ ដាវីកា ធ្វើឱ្យអ្នកពូកែស្អប់នាង លែងហ៊ានរិះគន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៧ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៧ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម