Connect with us

ជីវិតកម្សាន្ដ

YG បដិសេធពាក្យចចាមអារ៉ាម G-Dragon កំពុងចាកចេញពីផលិតកម្មមួយនេះ

បានផុស

នៅ

ផលិតកម្ម YG Entertainment បញ្ជាក់ថា G-Dragon នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយខ្លួន និងបានបដិសេធពាក្យចចាមអារ៉ាមដែលថាតារាចម្រៀងរូបនេះបញ្ជាប់កិច្ចសន្យានិងកំពុងចាកចេញពីក្រុមហ៊ុនកម្សាន្តមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា G-Dragon លែងស្ថិតក្រោមការគ្រប់គ្រងរបស់ YG Entertainment ក្រុមហ៊ុនបាននិយាយភ្លាមៗដើម្បីបដិសេធព័ត៌មាននេះមិនពិត ដោយបានបញ្ជាក់ “G-Dragon នៅតែស្ថិតនៅក្រោមក្រុមហ៊ុនរបស់យើង”។ ពាក្យចចាមអារ៉ាមនេះបានផ្ទុះឡើងបន្ទាប់ពី YG បានចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនតាមរយៈប្រព័ន្ធបង្ហាញព័ត៌មានអេឡិចត្រូនិក DART ។

នៅក្នុងបាយការណ៍នេះរួមបញ្ចូលទាំងបញ្ជីសិល្បករនៅក្រោម YG ដូចជា BLACKPINK, AKMU, WINNER ទោះបីជាយ៉ាងណាក៏ដោយ វាមានការភ័ន្តច្រឡំដែលឈ្មោះរបស់ G-Dragon មិនត្រូវបានរកឃើញទេ។ រឿងនេះបានធ្វើឱ្យទស្សនិកជនមានការភ័ន្តច្រឡំយ៉ាងខ្លាំង ហើយសន្មតថា G-Dragon ក៏បានចាកចេញពីក្រុមហ៊ុនផងដែរ ដោយបញ្ចប់កិច្ចសន្យារបស់គាត់ដូចសមាជិក BIGBANG ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការបញ្ជាក់របស់ YG ទស្សនិកជនអាចជឿជាក់ បានថា GD នឹងបន្តចុះកុងត្រា ហើយនៅតែមានផលិតផលតន្ត្រីនាពេលអនាគត។

ដោយឡែក នៅពេលនេះ GD គឺជាសមាជិកតែមួយគត់របស់ BIGBANG ដែលបន្តកិច្ចសន្យាជាមួយផលិតកម្ម YG Entertainment ដោយសមាជិកក្មេងជាងគេ Seungri បានចាកចេញនៅឆ្នាំ ២០១៨ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទ និងល្បែង។ កុងត្រារបស់ TOP ក៏ផុតកំណត់កាលពីឆ្នាំមុន Taeyang បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ YG ដែលមានឈ្មោះថា Black Label ហើយ Daesung ប្តូរផលិតកម្មថ្មីផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Lisa ស្លៀកឈុតប្រពៃណីទៅធ្វើបុណ្យនៅវត្តអយុធ្យា កំពុងផ្ទុះខ្លាំងលើអ៊ីនធឺណិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម