Connect with us

ជីវិតកម្សាន្ដ

Engfa ទម្លាយថា នាងធ្លាប់រងការគំរាមសម្លាប់ដល់ជីវិត

បានផុស

នៅ

បវរកញ្ញា Engfa waraha បានប្រាប់ពីហេតុការណ៍អាក្រក់ដែលនាងធ្លាប់​ជួបកន្លងមក ជាមួយ​អ្នក​លេង​អ៊ីនធឺណិត​ម្នាក់ដែលព្យាយាមបង្ហោះ​ជេរប្រមាថនាង​លើ​បណ្ដាញ​សង្គមអ៉ិនធើណេត តាមរយៈកម្មវិធី HELLO ENGFA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជនីសម្រស់និយាយថា “ខ្ញុំបានជួបអ្នកគាំទ្រដែលស្ទើរតែសម្លាប់ខ្ញុំ។ គាត់ធ្វើ​ដូចជា​ស្រឡាញ់​ខ្ញុំខ្លាំង​ណាស់ ហើយមិនចង់ឲ្យ​យើងបំពេញជាមួយអ្នកដទៃ។ ជាញឹកញាប់ ខ្ញុំបាន​ជួបគាត់នៅ​កន្លែង​ធ្វើ​ការ ខ្ញុំ​ចាំ​បានថាកាលណោះ​គាត់ប្រកាសលើបណ្ដាញ​សង្គម​មាន​ទាំង​​គ្រាប់​កាំភ្លើង​​ផង​ដែរ”។

ទោះយ៉ាងណានាងក៏បាន​ជួប​អ្នកគាំទ្រដដែលនោះ​នៅ​ខាង​មុខ​ព្រឹត្តិការណ៍ ដូច្នេះ​ទើប Engfa ​ចូល​ទៅ​សួរ​ថា​មាន​រឿង​អី? ដំបូង​គាត់មានការរើសអើង ហើយមិនស្តាប់ទាល់​តែសោះ ភ្នែករបស់គាត់រឹងណាស់ នៅពេលដែលគាត់បន្តស្តាប់ ភ្នែករបស់គាត់ក៏ស្រទន់វិញ បន្ទាប់មកនាងបានឃើញគា​ត់ញឹកញាប់ជាងមុន ហើយគាត់បានយកផ្កាមកឲ្យនាង។ ពេលនោះ Engfa បានប្រាប់អ្នកគាំទ្រកុំធ្វើដូចជានាង​ជាមនុស្សចម្លែក ប្រសិនបើឃើញនាងនៅក្នុងព្រឹត្តិការណ៍ណាមួយ។ ក្រោយមកក៏លែងមានបញ្ហាអី! ហើយពេល​មក​ដល់​ចំណុចនេះ បើ​ត្រូវ​ប្រឡូក​ក្នុង​ពិភព​សង្គម​គឺ​ពិបាក​បន្តិច។ អ្នកខ្លះជេរប្រមាថដល់ឪពុកម្តាយនាង។ ប៉ុន្តែ​ពាក្យ​ទាំង​នោះ​ធ្វើ​ឲ្យ​នាងចង់​បញ្ជាក់​ខ្លួន​ឯង ឲ្យ​គាត់​មាន​អារម្មណ៍​ថា ​នាង​មិន​ដូច​អ្វី​ដែល​គ្រប់គ្នា​គិតទេ។

នៅចុងបញ្ចប់នៃកម្មវិធី Engfa ត្រូវពិធីការនីសួរថា តើមាននរណាម្នាក់និយាយថាយើងមិនគួរ​បង្ហាញខ្លួន​ឯងទេ? នាងបានឆ្លើយថែមទៀតថា “ខ្ញុំ​ក៏​ត្រូវ​គេ​ដឹក​គ្រប់​ពេល​ដែរ។ ពីថ្ងៃដំបូងរហូតដល់ថ្ងៃនេះ ពេល​ជួប​រឿង​អ្វី​មួយ ខ្ញុំ​នឹង​សម្រប​ខ្លួន​បន្តិច​ម្តងៗ ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ អត់ធ្មត់​ខ្លាំង ពី​ឆ្នាំ ២០១៧ រហូត​ដល់​សព្វ​ថ្ងៃមិន​មែន​ជា​ផ្លូវ​ដែល​ពោរពេញ​ដោយ​ផ្កា​កុលាប​ទេ។ ទោះបីនរណាម្នាក់គិតថាយើងមិន​សក្តិសម​ក៏ដោយ ក៏យើងមិនអាចបង្ខំគាត់បានទេ។ ដែល​ខ្ញុំ​អាច​បញ្ជាក់​បាន​មួយ​ជំហានៗ​រហូត​ដល់​ថ្ងៃ​នេះ​ខ្ញុំ​អាច​គ្រង​ Miss Grand Thailand។ ស្នាដៃ​បន្ទាប់​ពី​នេះ ខ្ញុំ​នឹង​ត្រូវ​បញ្ជាក់​ខ្លួន​ឯង ខ្ញុំ​នឹង​ធ្វើ​ឲ្យអស់​ពី​សមត្ថភាព”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa ស្លៀកឈុតប្រពៃណីទៅធ្វើបុណ្យនៅវត្តអយុធ្យា កំពុងផ្ទុះខ្លាំងលើអ៊ីនធឺណិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម