Connect with us

ជីវិតកម្សាន្ដ

ចិញ្ចៀនពេជ្រដែល Nadech សុំ Yaya រៀបការ ស្មើនឹងស្នេហា១២ឆ្នាំ ហើយធ្វើតាំងពីឆ្នាំ ២០១៩ មក

បានផុស

នៅ

ជាប្រធានបទមួយក្នុងពិភពអនឡាញដែលមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង ចំពោះរឿងរ៉ាវរបស់គូស្នេហ៍តារាល្បី Nadech Kugimiya និង Yaya Urassaya នាថ្មីៗនេះលោកបានសុំមិត្តស្រី​រៀបការនៅ​ប្រទេសអ៊ីតាលី ក្រោមកណ្តាលបរិយាកាសដ៏​កក់ក្តៅ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុងក្រោយ​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់ polyplus_jad_hai បានបង្ហោះ​រូបភាព​ក្នុង​ដំណើរ​កម្សាន្ត​ដ៏ផ្អែមល្ហែម និងរ៉ូមែនទិក ហើយមានវីដេអូ​ឃ្លិប​ដែល Yaya និង Nadech ឱបគ្នា​នៅកណ្តាលទេសភាពធម្មជាតិ​ដ៏​ស្រស់ស្អាត​ផងដែរ។

ជាមួយគ្នានោះដែរ​ គេឃើញ Yaya បង្អួត​ចិញ្ចៀន​ពេជ្រ​ធំ​មួយ​នៅ​លើ​ម្រាម​ដៃ​ឆ្វេង ដែលជា​គ្រាប់​ពេជ្រ​ដ៏ធំ ភ្លឺ​ចាំង ស្រស់ស្អាតខ្លាំង ខណៈពេលដែលនៅលើ Twitter វា​ត្រូវបានបង្ហាញថា​ចិញ្ចៀន​នេះ Nadech ធ្វើ​ឡើង​យ៉ាង​ពិសេស​ដើម្បី​ស្នើ​ទៅ Yaya ជាមួយ​នឹង​ទម្ងន់ ១២ ការ៉ាត់ មានន័យថាស្នេហា១២ឆ្នាំ។ ម្យ៉ាងវិញទៀត អ្នកគាំទ្រគូស្នេហ៍នេះ​បានជីកកកាយបង្ហោះថា ម្ចាស់ហាងពេជ្រគឺជាពាណិជ្ជករ​ឌូបៃដែលបានថតរូបជាមួយ Nadech តាំង​ពីឆ្នាំ ២០១៩ នៅហាងពេជ្រមាន​សាខាសៀងហៃ ​ហើយ​គេ​សន្និដ្ឋាន​ថាលោកឡើង​យន្តហោះ​ទៅ​យក​ចិញ្ចៀន​ពេជ្រ ហើយ​រៀបចំ​ស្នើរសុំ​មិត្តស្រី​តាំង​ពីពេល​នោះមក។

លើសពីនេះទៀត គំនូរព្រាងនៃចិញ្ចៀនត្រូវបានចែករំលែកពីការបង្ហោះរបស់​ម្ចាស់ ជាមួយ​នឹងការរ​ចនានិងទំហំដូចគ្នាទៅនឹងអ្វីដែល Yaya កំពុងពាក់ក្នុងដៃ​ ហើយគេគិត​ថាវាជាក្រុមតែមួយ ត្រូវបានរចនាឡើងជា​រាងពងក្រពើមានទំហំ ១២ ការ៉ាត់ ធ្វើ​ពីពេជ្រសុទ្ធ។​ ទោះយ៉ាងណាក៏​ដោយ​ព័ត៌មាន​លម្អិត​នៃ​ចិញ្ចៀន​ពេជ្រ​ និងត្រូវ​តាម​ការ​ស្មាន​របស់​អ្នក​គាំទ្រ​ឬ​អត់នោះទេ ត្រូវ​រង់ចាំ​គូ​ដណ្ដឹង Nadech ​ឆ្លើយ​ ប៉ុន្តែ​បើ​មើល​ដោយ​ភ្នែក​ទទេ ​ប្រាកដណាស់​ថា​តម្លៃ​ពិសេស​គឺ​ពិត​ជា​ស័ក្ដិសម​នឹង​ស្នេហា​របស់​អ្នក​ទាំង​ពីរខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រត្រេកអរខ្លាំង ក្រោយឃើញគូស្នេហ៍ Yaya-Nadech បញ្ចេញរូបឱបគ្នាកណ្ដាលសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម