ជីវិតកម្សាន្ដ
អតីតលំដាប់រងទី ២ ចន សុទីម៉ា ចូលប្រកួតដណ្ដើមមកុដ MUC 2023
រូបសម្រស់ដ៏ស្រស់ ស្រឡូន ធ្លាប់ហែលឆ្លងនូវបទពិសោធច្រើន ទាំងក្នុងវិស័យម៉ូដែលយូរឆ្នាំ និងប្រឡូកការប្រកួតបវរកញ្ញាក៏ច្រើនដង ថ្មីៗនេះមានដំណឹងចាប់អារម្មណ៍ថា កញ្ញា ចន សុទីម៉ា កំពុងត្រៀមខ្លួនចូលមកប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៣ នេះម្ដងទៀត។

ពិតណាស់ ចន សុទីម៉ា ត្រូវគេស្គាល់ថាជាអតីតបវរកញ្ញាលំដាប់រងទី ២ ក្នុងកាប្រកួតសម្រស់បវរកញ្ញាចក្រវាលកម្ពុជា ២០១៩ (MUC 2023)។ បើនិយាយពីសម្រស់របស់នាងវិញ គឺមានមនុស្សស្រីមិនតិចនាក់ទេដែលច្រណែននឹងសម្រស់ រូបរាងខ្ពស់ស្រឡះ ផ្ទៃមុខសិចស៊ីបែបនេះ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា។

យ៉ាងណារឿងដែលធ្វើឲ្យអ្នកគាំទ្ររំភើប និងអបអរពេលនេះ ក្រោយលេចព័ត៌មានច្បាស់ការថា ស្រីស្អាត ចន សុទីម៉ា បាននិងកំពុងត្រៀមខ្លួនដើម្បីដណ្ដើមមកុដក្នុងការប្រឡងកម្មវិធី Miss Universe Cambodia 2023។ ជាក់ស្ដែងនៅលើផេកផ្លូវការ Miss Universe Cambodia 2023 ក៏បានបង្ហោះដោយបញ្ជាក់ថា សុទីម៉ា ជាបេក្ខភាពមួយរូបក្នុងការប្រកួតនេះផងដែរ។

កញ្ញា ចន សុទីម៉ា មានអាយុ ២៣ ឆ្នាំ និងមានកម្ពស់ ១,៨២ ម៉ែត្រ ហើយក៏ជាអតីតជយលាភីរងទី ២ (2nd Runner Up) នៃកម្មវិធី Miss Universe Camb odia 2019 ហើយជាជយលាភីរងទី ៤(4th Runne r Up) នៃកម្មវិធីអន្តរជាតិ Miss Tourism International 2019 ធ្វើនៅឯប្រទេសម៉ាឡេស៊ី។

លើសពីនេះដែរ ស្រីស្អាត ចន សុទីម៉ា ក៏ជាជយលាភីកញ្ញាឯកប្រចាំឆ្នាំ ២០១៩ និង ឆ្នាំ ២០២០ Miss Dreaming Girl of the year 2019-2020 ហើយក៏ធ្លាប់ជាកញ្ញាឯករងទី ២ (2nd Runner Up) នៃកម្មវិធី Miss Grand Cambodia 2017 ផងដែរ។ ដូច្នេះកញ្ញា ចន សុទីម៉ា ក្នុងការចូលមកប្រកួត Miss Universe Cambodia 2023 ម្ដងទៀតនេះ គឺពិតជាសមសួនជាម្ចាស់មកុដនេះណាស់៕
អត្ថបទ ៖ ចាន់រ៉ា








-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា