Connect with us

ជីវិតកម្សាន្ដ

Kratae បង្អួតបន្ទប់គេងប្រណីត តម្លៃរាប់សិបលាន

បានផុស

នៅ

បន្ទាប់ពីតស៊ូធ្វើការរកលុយអស់ជាច្រើនឆ្នាំ តារាចម្រៀងនិយមលេងខ្លួនសិចស៊ី Kratae RSiam បានសាងសង់ផ្ទះប្រណីតមួយខ្នងដោយជោគជ័យ ដែលតម្លៃសរុបរបស់វា ចំណាយអស់ដល់ទៅរាប់សិបលានបាតឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូឃ្លីបមួយដែលទើបបង្ហោះនាពេលថ្មីៗនេះ ​បានបង្ហាញពីបន្ទប់គេងផ្ទាល់ខ្លួនយ៉ាងប្រណីតរបស់ Kratae ដែលគិតត្រឹមតែថ្លៃ​គ្រែ​ប៉ុណ្ណោះ តម្លៃអស់​រាប់​លានទៅហើយ។ ​គ្រែគេងនេះ ត្រូវគេដឹងថា ​​​ជាប្រភេទ​គ្រែសុខភាព​ដែលមានតម្លៃ​ ១​លាន​បាត​។

ដោយឡែកបើក្រឡេកមើលបន្ទប់គេងទាំងមូលត្រូវបានតុបតែងដោយខ្មៅ ដែលជារចនាបថបែប Classic ។ ក្រៅពីគ្រែដែលមានតម្លៃខ្ពស់ នៅ​មាន​កៅអី​ម៉ាស្សា​ដែល​ផលិត​ឡើង​យ៉ាង​ពិសេស​ពណ៌​ខ្មៅលាយ​ពណ៌​មាស ដែល​មាន​តម្លៃ​ជាង ២០​ម៉ឺន​បាត។ នេះនៅមិនទាន់រាប់បញ្ចូលគ្រឿងសង្ហារិមផ្សេងទៀត ដែលសុទ្ធសឹងតែប្រណីតៗទាំងអស់ ទោះបីជាម្ចាស់ផ្ទះមិនទម្លាយតម្លៃពិត ក៏ទស្សនិកជនអាចស្មានដឹងថា វាមុខតែជារបស់ថ្លៃៗដែរ។

យ៉ាងណាមិញ ជាមួយនឹងភាពហ៊ឺហារមួយនេះ Kratae និយាយថាវាមិនបានមកដោយស្រួលៗនោះទេ នាងត្រូវប្រឹងប្រែងធ្វើការរាប់ឆ្នាំមកហើយ និងធ្លាប់ឆ្លងកាត់ភាពបរាជ័យជាច្រើនដង ទម្រាំតែចេញជាផ្លែផ្កាដូចដែលគ្រប់គ្នាកំពុងឃើញ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សង្ស័យ Mai Davika ប្រេះឆាជាមួយមិត្តប្រុស ស្រាប់តែ Ter ចេញមុខបង្ហាញភស្តុតាងភ្លាម  

ចុចអាន៖ Jungkook ប្រកាសចេញអាល់ប៊ុមទោល នៅពាក់កណ្ដាលខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម