Connect with us

ជីវិតកម្សាន្ដ

Jungkook សារភាពថា ធ្លាប់អន្ទងវិញ្ញាណខ្មោច តែត្រូវបរាជ័យ

បានផុស

នៅ

តារាចម្រៀង Jungkook សមាជិកក្រុម BTS បានសារភាពតាមរយៈការ Live របស់ខ្លួនថា លោកធ្លាប់ព្យាយាមអន្ទងហៅវិញ្ញាណខ្មោច ប៉ុន្តែលទ្ធផលមិនទទួលបានដូចប៉ងទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូ Live នាពេលថ្មីៗនេះ Jungkook បានរៀបរាប់រឿងរ៉ាវព្រឺក្បាលមួយថា ​ខ្លួនធ្លាប់ជួបខ្មោច ពេលកំពុងងូតទឹកតែម្នាក់ឯង។ ដំបូងឡើយ មុនពេលចូលងូតទឹក លោកបានឃើញស្នាមឈាមមូសប្រឡាក់នៅលើជញ្ជាំងបន្ទប់ រួចលោកក៏ចូលទៅងូតទឹក កក់សក់។ ពេលកំពុងកក់សក់ លោកស្រាប់តែសង្កេតឃើញជើងនរណាម្នាក់ស្លេកៗ ឈរនៅក្នុងរបន្ទប់ទឹកដែរ។

“ខ្ញុំនៅម្នាក់ឯង ហើយពេលកំពុងងូតទឹក ខ្ញុំឃើញកជើងស្លេក នៅចន្លោះជើងរបស់ខ្ញុំ។ កជើងនោះបានបាត់ទៅ ដោយការដើរចូលទៅក្នុងបន្ទប់។ ខ្ញុំ​ឃើញ​វាដើរតម្រង់​ទៅ​ទ្វារ​មុខ​ ក្បែរ​ទូ​ស្បែកជើង។ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​មិន​បាន​ឮ​នរណា​ម្នាក់​ឡើយ” ។

ភ្លាមៗនោះ Jungkook គិតស្មានថាជាជើងរបស់ Suga ព្រោះសម្បុរដូចគ្នា។ ប៉ុន្តែពេលចេញពីងូតទឹក លោកមិនបានឃើញវត្តមាននរណាឡើយ ក្រៅពីលោកផ្ទាល់។

បន្ទាប់ហេតុការណ៍នេះ Jungkook បានដឹងខ្លួនថាត្រូវបានខ្មោចលង។ ដូច្នេះនៅយប់មួយ សមាជិក BTS រូបនេះបានព្យាយាមហៅវិញ្ញាណខ្មោច ដោយនៅម៉ោង២យប់ លោកបាន​បិទ​ភ្លើងបន្ទប់ទាំងអស់ ហើយ​សង្ឃឹម​ថា​នឹង​បាន​ជួបវិញ្ញាណខ្មោច ជាពិសេសម្ចាស់ជើងកាលពីលើកមុននោះ ប៉ុន្តែគ្មានអ្វីបង្ហាញខ្លួនទេ។

ក្រោយស្ដាប់ Jungkook រ៉ាយរ៉ាប់ ARMYs មួយចំនួនបានសម្ដែងក្ដីរន្ធត់ ខណៈមួយចំនួនទៀតបានលើកឡើងបែបកំប្លែងថា តារាប្រុសរូបនេះទំនងចង់បង្កើតមិត្តជាខ្មោចហើយមើលទៅ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jungkook ប្រកាសចេញអាល់ប៊ុមទោល នៅពាក់កណ្ដាលខែក្រោយ

ចុចអាន៖ បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម