Connect with us

ជីវិតកម្សាន្ដ

លេចដំណឹងថា លី អ៊ីវ៉ាធីណា ចេញពីផលិតកម្មថោន

បានផុស

នៅ

អ្នកគាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​បន្ទាប់ពី​បាត់​មុខ​មួយ​រយៈ ស្រាប់តែ​តារា​ចម្រៀង​កូនកាត់​ចិន លី អ៊ីវ៉ាធីណា លេច​ដំណឹង​ថា ចាកចេញ​ពី​ផលិតកម្ម​ថោន​ហើយ ខណៈ​បច្ចុប្បន្ន​នាង​ក្លាយ​ជា​តារា​ចម្រៀង​ឯករាជ្យ​មិន​ជាប់​កុងត្រា​ផលិត​ណា​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​តារា​ចម្រៀង​ស្រី​ចេះ​ពីរ​ភាសា​ខ្មែរ​-​ចិន អ្នកនាង លី អ៊ីវ៉ាធីណា មួយ​រយៈ​ចុងក្រោយ​នេះ ហាក់​បាត់​មុខ​ពី​សិល្បៈ​យូរ បន្ទាប់ពី​នាង​សាង​កេរ្តិ៍ឈ្មោះ​លើ​វិថី​ចម្រៀង​ច្រើន​ឆ្នាំ​មក​នោះ។ យ៉ាងណា​មិញ​ជារឿយៗ គេ​ក៏​ឃើញ​កញ្ញា លី អ៊ីវ៉ាធីណា បាន​សម្ដែង​ការ​នឹករលឹក​ដល់​អ្នកគាំទ្រ​ផង​ដែរ។

ដោយឡែក​ស្រាប់តែ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា លី អ៊ីវ៉ាធីណា បាន​សម្រេច​ចិត្ត​ដើរ​ចេញពី​ផលិតកម្ម​ថោន​ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ប្រមាណ​ជិត ១០ ឆ្នាំ មក​ហើយ​នោះ។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ទេ​ថា បញ្ចប់​កុងត្រា ឬ​បញ្ហា​អ្វី​ទេ។ ជុំវិញ​ព័ត៌មាន​នេះ​ដែរ កម្ពុជា​ថ្មី មិន​អាច​ទាក់ទង​ដើម្បី​សូម​ការ​សួរ​នាំ​ពី​កញ្ញា លី អ៊ីវ៉ាធីណា បាន​ទេ កាលពី​រសៀល​ថ្ងៃ​ទី ០៦ ខែ​មិថុនា​នេះ។

ដោយឡែក​បើ​តាម​ការ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក តារា​ចម្រៀង លី អ៊ីវ៉ាធីណា បាន​បញ្ជាក់​ថា នាង​ពិតជា​បាន​ចាកចេញ​ពី​ផលិតកម្ម​ថោន​ហើយ ប៉ុន្តែ​អាជីព​សិល្បៈ​មិន​បាន​បញ្ឈប់​ទេ បើ​ទោះបី​រវល់​អាជីព មុខ​ជំនួញ​រកស៊ី​ផ្ទាល់ខ្លួន។ លី អ៊ីវ៉ាធីណា និយាយ​បន្ថែម​ថា ពេលនេះ​នាង​បាន​ក្លាយ​ជា​តារា​ចម្រៀង​ឯករាជ្យ និង​ផលិត​បទ​ចម្រៀង​ថ្មីៗ ព្រមទាំង​យក​បទ​ចាស់​មក​ច្រៀង​ឡើងវិញ​បង្ហោះ​នៅ​លើ​ឆា​ណែល​យូ​ធូប​ផ្ទាល់ខ្លួន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម