ជីវិតកម្សាន្ដ
ម្ចាស់បទ “ផ្លូវណាទៅផ្ទះម៉ែក្មេក” ថាន់ នឿថង រកឃើញទ្រនំថ្មី
កញ្ញា ថាន់ នឿថង ដែលគេស្គាល់ថាជាម្ចាស់បទ “ផ្លូវណាទៅផ្ទះម៉ែក្មេក” ក្រោយសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្ប:មួយរយ:មកនោះ ពេលនេះនាងបានទម្លាយប្រាប់ឲ្យដឹងថា ខ្លួនរកបានទ្រនំថ្មីដែលក្លាយជាតារាចម្រៀងមានឈ្មោះនៅក្នុងផលិតកម្មផ្លូវការហើយ។

បើតាមការកត់សម្គាល់តារាចម្រៀងស្រីវ័យ២១ឆ្នាំមានស្រុកកំណើត ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កញ្ញា ថាន់ នឿថង កន្លងមកក៏ធ្លាប់ទទួលបាននូវកាគាំទ្រខ្លាំងនាពេលបកស្រាយចម្រៀងមនោសញ្ចេតនាយ៉ាងពិរោះក្រអួនក្រអៅមានចំណងជើងថា «វិហារសួគ៌ជ័យ» ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ។

ទាក់ទងនឹងការចូលផលិតកម្មថ្មីតារាស្រី ថាន់ នឿថងបានប្រាប់ឲ្យដឹងដោយអារម្មណ៍សប្បាយចិត្តថា នាងសូមអរគុណដល់ផលិតកម្មថោន (Town Production )ដែលបានផ្ដល់ទ្រនំថ្មីមកកាន់នាង ជាពិសេស អគុណដល់បងៗក្រុមការងារដែលបានផ្ដល់ដំបូរមានថ្មីៗមកកាន់ប្អូនហើយបានខិតខំផលិតនូវវីដេអូចម្រៀងមួយបទ (មិនបានជួបរាល់ថ្ងៃ តែស្រលាញ់រាល់ថ្ងៃ )។

តារាចម្រៀងអ្នកនាង ថាន់ នឿថង បានប្រាប់បន្ថែមថា បទចម្រៀងរបស់នាងត្រៀមនឹងចេញនាពេលឆាប់ៗខាងមុខនេះ។នាងថាបទនេះបានខិតខំយ៉ាងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តហើយនាងក៏សង្ឃឹមថា បងប្អូននឹងនៅតែជួយបន្តគាំទ្របទចម្រៀងរបស់នាងនៅក្នុងផលិតកម្មថោននាពេលខាងមុខនេះផងដែរ។

កញ្ញា ថាន់ នឿថង ពេលនេះកាន់តែលំនឹងលើវិថីសិល្បៈ ខណៈនាងក៏ជាតារាចម្រៀងស្រីវ័យក្មេងដែលមហាជនចាប់អារម្មណ៍ និងទទួលស្គាល់អំពីទឹកដមសំនៀងរួចមកហើយនាពេលប្រឡងចម្រៀងលំដាប់ពិភពលោកគឺកម្មវិធីX Factor Cambodiaរដូវកាលទី១កាលពីឆ្នាំ២០១៩កន្លងមក៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង