Connect with us

ជីវិតកម្សាន្ដ

(មានវីដេអូ) លីវ ជីលី ហាត់និយាយភាសាប៉ូឡូញ ត្រៀមប្រកួតលើឆាកអន្តរជាតិ លើកចុងក្រោយ

បានផុស

នៅ

កញ្ញា លីវ ជីលី ម្ចាស់​មកុដ Miss Grand Cambodia២០២០ កំពុង​ហ្វឹកហាត់​ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ចុង​ក្រោយ ដោយ​ពង្រឹង​ទាំង​ការ​ដើរ និង​សមត្ថភាព​ផ្សេងៗ ពិសេស​ថ្មីៗ​នេះ នាង ហាត់​រៀន​និយាយ​ភាសា​ប៉ូឡូញ​យ៉ាង​ស្វាហាប់​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​កម្មវិធី Miss Supranational Cambodia២០២៣ នៅ​ឯ​ប្រទេស​ប៉ូឡូញ​ខាងមុខ​នេះ កញ្ញា លីវ ជីលី បញ្ជាក់​ឲ្យ​ដឹង​ថា ជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​នាង​ហើយ លើ​វិស័យ​បវរកញ្ញា​នេះ។

អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា កន្លងទៅ បវរកញ្ញា លីវ ជីលី ប្រកាស​ចូលរួម​ប្រកួត​កម្មវិធី Miss Supranational Cambodia២០២៣ ដោយ​នាង​ដណ្ដើម​បាន​ជ័យជំនះ​ឈ្នះ​មកុដ​នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ។

ក្រោយ​ដណ្ដើម​បាន​មកុដ​ថ្មី​បន្ថែម​នេះ ម្ចាស់​មកុដ Miss Grand Cambodia២០២០ កញ្ញា លីវ ជីលី ក៏បាន​សម្ដែង​ក្ដី​រំភើប និង​ត្រេកអរ​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ទទួល​បាន​នា​ពេលនោះ។ បន្ថែម​នោះ កញ្ញា លីវ ជីលី ក៏បាន​ធ្វើការ​អរគុណ​ទៅ​កាន់​អ្នកគាំទ្រ​ផង​ដែរ ដែល​តែង​ផ្ដល់​ការ​លើកទឹកចិត្ត គាំទ្រ​នាង​តាំងពី​ដើម​មក។

ទន្ទឹម​ក្ដី​រំភើប បវរកញ្ញា លីវ ជីលី ហាក់​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​ខ្លះៗ រហូត​នាង​ចេញ​មក​ត្អូញត្អែរ​ថា ហត់​ចិត្ត និង​ចង់​បាក់​ទឹកចិត្ត​ម្តងៗ ទៅ​ហើយ។ បវរកញ្ញា​រូប​នេះ បញ្ជាក់​ថា នាង​ប្រកួត​តែម្ដង​នេះ​ទៀត​ទេ មាន​ន័យ​ថា នេះ​ជា​ការ​ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ចុង​ក្រោយ​ហើយ។

យ៉ាងណាមិញ​ម្ចាស់​មកុដ Miss Grand Cambodia២០២០ កញ្ញា លីវ ជីលី បាន​និង​កំពុង​ហ្វឹកហាត់​ត្រៀម​ខ្លួន​យ៉ាង​មុតមាំ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ចុង​ក្រោយ​នៅ​ឯ​ប្រទេស​ប៉ូឡូញ ដោយ​ពង្រឹង​ទាំង​ការ​ដើរ និង​សមត្ថភាព​ផ្សេងៗ ពិសេស​ថ្មីៗ​នេះ នាង ហាត់​រៀន​និយាយ​ភាសា​ប៉ូឡូញ​យ៉ាង​ស្វាហាប់​ទៀត​ផង ដើម្បី​ងាយស្រួល​ប្រកួត៕

អត្ថបទ ៖ ពិសី

ខាង​ក្រោម​នេះ​ជា​វីដេអូ​ការ​ហ្វឹកហាត់​និយាយ​ភាសា​ប៉ូឡូញ​របស់ បវរកញ្ញា លីវ ជីលី ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៩ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១០ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១១ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម