ជីវិតកម្សាន្ដ
LISA បង្ហាញរូបរាងប្លែកខុសមុន អ្នកគាំទ្រស្ទើរមិនជឿថាជានាង
កាលពីពេលថ្មីៗនេះ រូបភាពចុងក្រោយរបស់ Lisa សមាជិកក្រុម BLACKPINK លើឆាកប្រគំតន្ត្រីនៅទីក្រុង Osaka ( BORN PINK World Tour) ប្រទេសជប៉ុន ក្លាយជាប្រធានបទដ៏ក្ដៅគគុកនៃការពិភាក្សាលើបណ្ដាញសង្គម បន្ទាប់ពីនាងផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង។

សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួនគួរឲ្យទាក់ទាញនៅក្នុងដំណើរទេសចរណ៍ប្រទេសជប៉ុន។ គេអាចមើលឃើញផ្ទៃមុខដ៏ស្រទន់របស់នាងលេចចេញយ៉ាងច្បាស់។ ជាពិសេស នាងលែងបន្តការតុបតែងមុខក្រាស់ៗដូចមុន និងលាបបបូរមាត់ពណ៌ក្រហមទៀតហើយ។ ផ្ទុយទៅវិញ មុខរបស់ LISA ត្រូវបានតុបតែងស្រាលបំផុតមិនធ្លាប់ឃើញពីមុន។
ទោះយ៉ាងណាក៏ដោយ មិនត្រឹមតែធ្វើឲ្យទស្សនិកជនសរសើរ និងខ្សឹបខ្សៀវប៉ុណ្ណោះទេ ការផ្លាស់ប្តូរក្នុងរូបភាពរួមរបស់តារារ៉េបស្រីរូបនេះ ក៏ទទួលបានការសរសើរពីអ្នកតាមដានអន្តរជាតិផងដែរ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមិនបញ្ចេញមតិច្រើនទេលើរូបនាងលើកនេះ ក្រៅពីបង្ហាញពីការភ្ញាក់ផ្អើល នៅពេលដែលពួកគេបានឃើញការផ្លាស់ប្តូរដ៏អស្ចារ្យរបស់សមាជិក YG ។ លើសពីនេះ អ្នកគាំទ្រជនជាតិចិន និងកូរ៉េក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមការងារដែលបានផ្លាស់ប្តូរ LISA ទៅជាមនុស្សស្រីដ៏ស្រស់ស្អាតជាងមុន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ