Connect with us

ជីវិតកម្សាន្ដ

ជី ដេវីត ត្រៀមខ្លួនបង្ហាញទស្សនីយភាពបទ«មហានគរ» ក្នុងជំនួបបាល់ទាត់កម្ពុជា-បង់ក្លាដេស

បានផុស

នៅ

ប្រាកដ​ណាស់​អ្នកគាំទ្រ និង​និយម​តាមដាន​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា បាន​និង​កំពុង​រង់ចាំ​ការ​មក​ដល់ នៃ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដេស នៅ​លើ​វាលស្មៅ​ដ៏​ខៀវខ្ចី នា​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ម្ចាស់ផ្ទះ​កម្ពុជា និង​បង់ក្លាដេស នឹង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​វេលា​ម៉ោង ១៩ និង ០០ នាទី​យប់ តទៅ។ អ្វីដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រឹតតែ​រំភើប​នោះ ក៏​មាន​ការ​សម្ដែង​នូវ​ផ្ទាំង​ទស្សនីយភាព​បទ​ចម្រៀង​ពី​តារា​ចម្រៀង​រ៉េប​លោក ងួន ចាន់​ដេវីដ ហៅ ជី ដេវីត ផង​ដែរ។

ជា​ការ​ពិត​តារា​ចម្រៀង ជី ដេវីត នឹង​បង្ហាញ​វត្តមាន​តាមរយៈ​ផ្ទាំង​ទស្សនីយភាព​បទ «មហានគរ» ក្នុង​ជំនួប​មិត្តភាព នៃ​ការ​ប្រកួត​បាល់ទាត់​កម្ពុជា ប៉ះ​ជាមួយ​បង់ក្លាដេស នា​ពេល​ខាងមុខ ហើយ​ជា​ពេល​វេលា​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ និង​ទស្សនា​ជា​ខ្លាំង បន្ទាប់ពី​បទ​នេះ​ត្រូវ​បាន​បញ្ចេញ​ផ្សព្វផ្សាយ​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។

ក្នុង​នោះ​ក៏​មាន​ការ​បញ្ចេញ​មតិ​អបអរ ដេវីត ដែរ​ថា «បង​ចូលរួម​អបអរសាទរ​ប្អូន​សម្លាញ់ ជូនពរ​ឲ្យ​ទទួល​បាន​ជោគជ័យ និង​ទទួល​បាន​នូវ​ការ​ស្រលាញ់​គាំទ្រ​ខ្ពស់​ពី​បងប្អូន​មិត្ត​អ្នកគាំទ្រ​ហ្វេនៗ និង​មហាជន។ សូម​ឲ្យ​មាន​ព្រឹត្តិការ​អស្ចារ្យ​កើតឡើង​មក​លើ​ប្អូន​សម្លាញ់ ព្រមទាំង​កូន​ខ្មែរ​ទាំងអស់។ ឯ​ខ្លះ​ទៀត​និយាយ​ថា មិន​ដឹង​កក្រើក​យ៉ាង​ណា​ទេ​លើក​នេះ»។

សូម​បញ្ជាក់​ដែរ​ថា តារា​ចម្រៀង​រ៉េប​លោក ងួន ចាន់ដេវីត ហៅ G-Devith គេ​សង្កេត​ឃើញ​ថា សម្រាប់​ទីផ្សារ​សិល្បៈ​របស់​លោក​បច្ចុប្បន្ន​នៅតែ​មាន​សន្ទុះ​ទីផ្សារ​គាំទ្រ​ច្រើន​មិន​ចាញ់​តារា​រួម​ជំនាន់​ឯទៀត​ឡើយ។ ម្យ៉ាង​ទៀត លោក​បាន​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ថ្មីៗ ជា​បន្តបន្ទាប់ ដើម្បី​ប្រជែង​ទីផ្សារ​សិល្បៈ​បច្ចុប្បន្ន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម