Connect with us

ជីវិតកម្សាន្ដ

The Weeknd សរសើរចំពោះការសម្តែងរបស់ Jennie និង Lily-Rose Depp ក្នុងរឿង “The Idol”

បានផុស

នៅ

តារាចម្រៀងនិងសម្តែងThe Weeknd សរសើរចំពោះសមត្ថភាពក្នុងការសម្តែងរបស់ Jennie សមាជិក BLACKPINK និង Lily-Rose Depp និងភាពប៉ិនប្រសព្វអ្នកទាំងពីរក្នុងការដើរតួរក្នុងខ្សែភាពយន្ត”The Idol” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយក្នុង Apple តារាចម្រៀង The Weeknd បានរៀបរាប់ពីសហការតារាស្រី ទាំងពីរនាក់នៅក្នុងរឿង The Idol ដោយ Jennie សមាជិកក្រុម BLACKPINK និងតារាសម្តែង Lily-Rose Depp ។ ជាពិសេស តារាចម្រៀងប្រុសរូបនេះ បានផ្តល់ការសរសើរជាច្រើនដល់តារាទាំងពីរ និងភាពស្អិតរមួតរបស់តួសម្តែងក្នុងខ្សែភាពយន្ត ។

ជាពិសេសនៅពេលដែលនិយាយដល់ Jennie តារាចម្រៀង The Weeknd បាននិយាយថាសមាជិក ក្រុម BLACKPINK ម្នាក់នេះគឺជាតួអង្គចាំបាច់សម្រាប់ខ្សែភាពយន្ត ព្រោះនាងគឺជាមនុស្សម្នាក់ដែល “ស្គាល់ពិភពកម្សាន្តមួយនេះច្បាស់ ហើយ Jennie និងសិល្បករជាច្រើនដូចជាខ្ញុំមិនមែនជាតួសម្តែងដំបូងឡើយ យើងយល់ពីពិភពលោកនេះ និងយល់ពីតួអង្គទាំងនេះ។ យើងទាំងពីរនាក់បានទាញយកទិដ្ឋភាពនេះ។ ខ្ញុំគិតថា Jennie បានធ្វើការងារដ៏អស្ចារ្យសម្រាប់រឿងភាគនេះ ហើយខ្ញុំពិតជា មានមោទនភាពចំពោះនាង ។

ទោះជាយ៉ាងណាក៏ដោយ The Weeknd ក៏បាននិយាយផងដែរថា”គាត់មានមោទនភាពបំផុតចំពោះសហជាមួយ Lily-Rose Depp ដែលនាងអាចច្រៀងរាំបាន។ ជាពិសេសពេលយើងថតរឿង យើងមានឈុតជាច្រើនដែលថតនៅផ្ទះខ្ញុំ ហើយយើងមានស្ទូឌីយ៉ូនៅបន្ទប់ក្រោមដី។ បន្ទាប់ពីថតអស់ជាច្រើនម៉ោង ពួកយើងក៏ចុះទៅស្ទូឌីយោម្តងទៀត បំផុសគំនិតនិងបង្កើតតន្ត្រីរួមគ្នា”។

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះរឿងភាគ The Idol នៅតែជាប្រធានបទដ៏ក្តៅគគុកនៃការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជុំវិញពិភពលោក ជាមួយនឹងមតិចម្រុះ។ ថ្វីត្បិតតែទើបតែចេញវគ្គដំបូងក៏ដោយ ប៉ុន្តែ The Idol បានទទួលការរិះគន់ជាច្រើន ដោយថារឿងភាគនេះមានឈុតក្តៅសាច់ច្រើនពេក ដែលធ្វើឲ្យភាពយន្តនេះមានភាពរកាំរកូសសម្រាប់ទស្សនិកជន ៕

ប្រែសម្រួល៖នាងងតូច

ចុចអាន៖YG ប្រកាសម្តងទៀត កុងត្រារបស់ G-Dragon ផុតកំណត់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម