Connect with us

ជីវិតកម្សាន្ដ

ថ្ងៃខួបកំណើត ! លីវ ជីលី ជូនពរខ្លួនឯងទទួលបានជោគជ័យក្នុងការប្រកួតនៅប្រទេសប៉ូឡូញ

បានផុស

នៅ

បន្ទាប់ពី​ក្លាយ​ជា​ម្ចាស់​មកុដ Miss Supranational Cambodia 2023 ស្រី​ស្អាត លីវ ជីលី ពេលនេះ​បាន​និង​កំពុង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ពេល​ឆាប់ៗ ខាងមុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ចេញ​ទៅ​ប្រកួត លីវ ជីលី បាន​ត្រៀមខ្លួន​រួច​ជាស្រេច និង​ធ្វើការ​ហ្វឹកហាត់​យ៉ាងសកម្ម​ពោរពេញ​ដោយ​ភាព​ជឿជាក់​ក្លាហាន​ក្នុងនាម​បវរកញ្ញា​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ពេលនេះ។ ក្នុង​នោះ ក៏​មាន​អ្នកគាំទ្រ និង​លេង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក បាន​នាំគ្នា​លើក​កម្លាំងចិត្ត​ជូនពរ​ឲ្យ កញ្ញា ជីលី ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត។

ដោយឡែក​បើ​ងាក​មក​ចាប់​អារម្មណ៍​នា​ថ្ងៃ​ខួបកំណើត​របស់​បវរកញ្ញា​រូប​នេះ នាង​បាន​បញ្ចេញ​សារ​ដ៏​មាន​អត្ថន័យ ហើយ​ក៏​ជូនពរ​ខ្លួនឯង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ប៉ូឡូញ​ឆាប់ៗ​នេះ​ដែរ។ កញ្ញា លីវ ជីលី បាន​និយាយ​ថា «រីករាយ​ថ្ងៃ​ខួបកំណើត​របស់​នាង​ខ្ញុំ ០៦.០៦.២០២៣ ជូនពរ​ខ្លួនឯង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច លុយ​ចូល​ច្រើនៗ ជាពិសេស​ទៅ​ប្រកួត​នៅ Poland សូម​ឲ្យ​បាន​ជោគជ័យ»។

បវរកញ្ញា លីវ ជីលី បាន​និយាយ​ទៀត​ថា «អរគុណ​ខ្លួនឯង​ដែល​រឹងមាំ​កន្លង​មក ហើយ​ជា​ចុងក្រោយ​អរគុណ​ទៅកាន់​បងប្អូន​ទាំងអស់​ដែល​ជូនពរ ជីលី តាម​ឆាត​ផង ផុស Facebook ផង អរគុណ​ខ្លាំង​មែនទែន​សម្រាប់​ការ​ស្រលាញ់​មួយ​នេះ បើ​គ្មាន​ការ​គាំទ្រ គ្មាន​ការ​ស្រលាញ់​ពី​បងប្អូន ជីលី គ្មាន​ថ្ងៃនេះ​ទេ»។

ជា​ការ​ពិត​ណាស់ លីវ ជីលី គឺជា​បវរកញ្ញា​តំណាង​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើសរើស​ចូលរួម​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ Miss Supranational2023 នៅ​ប្រទេស​ប៉ូឡូញ ក្នុង​ឆ្នាំនេះ។ ការ​ចេញ​ទៅ​ប្រកួត​នេះ នឹង​នាំ​យក​ប្រទេស​កម្ពុជា ទង់ជាតិ​របស់​កម្ពុជា វប្បធម៌ និង​អរិយធម៌​ដ៏​ស្រស់​ផូរផង់​របស់​កម្ពុជា ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម