ជីវិតកម្សាន្ដ
ម្ដាយទើបចែកឋាន ! ឥឡូវ សឿ សុធារ៉ា ទម្លាយស្ថានភាពជំងឺឪពុកគួរឲ្យបារម្ភ
ក្រោយធ្លាក់ខ្លួនកម្សត់បែបនេះ តារាស្រី សឿ សុធារ៉ា កន្លងមកតែងបង្ហាញអារម្មណ៍សោកសៅមិនសប្បាយចិត្ត។ យ៉ាងណាមិញក្រោយអាការជំងឺជាសះស្បើយមួយរយៈខ្លីនេះដែរ សឿ សុធារ៉ា ក៏ចាប់ផ្ដើមសាងជីវិតថ្មី ដើម្បីរស់នៅផ្ដល់ក្ដីសង្ឃឹមចំពោះកូនៗទាំងពីរ។

ដោយឡែកបើចាប់អារម្មណ៍ថ្ងៃខួបកំណើតរបស់តារាស្រីរូបនេះនាងបានបញ្ចេញខ្លឹមសារជូនពរឪពុកដែលកំពុងធ្លាក់ខ្លួនឈឺ។ អ្នកនាង សឿ សុធារ៉ា បានរៀបរាប់ថា «Tomorrow is my birthday,I have not thing to show of,but I have one sing a song called for all my dears »។

តារាសម្ដែង សឿ សុធារ៉ា បាននិយាយថា «“ អូនបានរូបថតគេបានបង“ក្នុងថ្ងៃដែលម៉ែហើយពេ”ឳពុក”បានផ្ដល់កំណើតឲ្យកូនបានឃើញពិភពលោកមួយនេះ កូនសូមឲ្យពេ ដែលកំពុងឈឺជំងឺបាក់ទឹកចិត្ត សូមឲ្យពេឈប់គិតច្រើន ហើយសូមពេអាយុវែង ហើយមានកម្លាំងមាំ ដើម្បីឲ្យកូនៗបានមើលថែពេឲ្យបានយូរៗៗ សាធុសាធុសាធុ។ ម៉ែ ពេ ជាទីអាណិតរបស់កូន»។ តាមរយៈនេះ អ្នកគាំទ្របានផ្ញើសារជូនពរគ្រប់គ្នា។

តារាសម្ដែងអ្នកនាង សឿ សុធារ៉ា កត់សម្គាល់អំឡុងពេលមួយរយៈចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញស្ថានភាពផ្លូវចិត្តរបស់នាងបានជួបរឿងរ៉ាវចាក់ស្រេះជាច្រើន រហូតធ្វើឲ្យកើតវិបត្តិផ្លូវចិត្ត ពោលគឺចាប់តាំងពីធ្លាយដំណឹងជំពាក់បំណុលរឿងលេងតុងទីន និងក្រោយមកទៀត ដំណឹងបែកបាក់ស្វាមី ខណៈថ្មីៗនេះ អ្នកម្ដាយក៏បានចែកឋានទៅចោល។

គួររម្លឹកថា អ្នកម្ដាយតារាស្រីអ្នកនាង សឿ សុធារ៉ា បានទទួលមរណភាពកាលពីអំឡុងចុងខែតុលា ឆ្នាំ ២០២២។ ខណៈដំណឹងមរណទុក្ខនេះដែរ គេឃើញមានអ្នកគាំទ្រ និងទស្សនិកជន ព្រមទាំងអ្នកសិល្បៈជាច្រើន បានសម្ដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំសោកសៅនេះ ជាមួយតារាសម្ដែងអ្នកនាង សឿ សុធារ៉ា និងក្រុមគ្រួសារផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់