ជីវិតកម្សាន្ដ
ម្ដាយមហាសេដ្ឋី Elon Musk នៅតែជាកំពូលតារាម៉ូដែលប្រជែងសម្រស់ជាមួយរលកក្រោយ
Maye Musk នៅតែជាតារាម៉ូដែលម្នាក់ដែលរក្សាបាននូវភាពស្រស់ស្អាត និងរូបរាងដ៏អស្ចារ្យនៃសំលៀកបំពាក់ពិបាកៗ ទោះបីជាគាត់មានអាយុ ៧៥ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ រូបភាពម្ដាយរបស់មហាសេដ្ឋី Elon Musk ក៏លេចចេញជាប្រចាំនៅលើទំព័រទស្សនាវដ្ដីដ៏ពេញនិយមផងដែរ។

ត្បិតថាស្ថិតក្នុងអាជីពជាង ៥០ ឆ្នាំក៏ដោយ អ្នកស្រី Maye Musk នៅតែជាម៉ូដែលប្រឆាំងនឹងពេលវេលា។ ភាពរហ័សរហួននិងស្វាហាប់ និងមានស្បែកស្អាត បានបង្ហាញឲ្យឃើញបន្ថែមទៀតនូវពាក្យថា “អាយុគ្រាន់តែជាតួរលេខ”។
មិនត្រឹមតែជាតារាម៉ូដែលដែលមានបទពិសោធន៍ជាច្រើនឆ្នាំ Maye Musk ក៏ជាអ្នកនិពន្ធ និងជាអ្នកជំនាញអាហារូបត្ថម្ភផងដែរ។ ប្រហែលជាដោយសារហេតុនេះហើយ ទើបតារាម៉ូដែលរូបនេះ តែងតែចេះកែសម្រួលរបបអាហាររបស់នាង ទើបសមហេតុផលដើម្បីជួយរក្សាសម្រស់ និងរាងដោយមិនប៉ះពាល់ដល់សុខភាព។
កត្តាសំខាន់បំផុតដើម្បីរក្សាស្បែកដោយមិនចាស់ ឬខ្មៅ ជាំ អាចម៍រុយ គឺត្រូវមានការការពារកម្ដៅថ្ងៃគ្រប់គ្រាន់។ នេះក៏ត្រូវបានអ្នកជំនាញជាច្រើនទទួលស្គាល់ និងណែនាំឲ្យប្រើឡេការពារកម្ដៅថ្ងៃ ជាពិសេសពេលត្រូវកម្ដៅថ្ងៃច្រើន។ បន្ថែមពីលើការការពារកម្តៅថ្ងៃជាទៀងទាត់ ការលុបគ្រឿងសម្អាង និងការសម្អាតស្បែកយ៉ាងជ្រៅក៏ជាជំហានដ៏សំខាន់បំផុតផងដែរ។ ជំហាននេះនឹងជួយឲ្យស្បែកកម្ចាត់ធូលីដី ក្រែមលាបមាត់ដែលនៅជាប់ស្បែកពេញមួយថ្ងៃ។
លើសពីនេះទៀត ដើម្បីអាចស្លៀកសំលៀកបំពាក់ដ៏ប្រណិតបែបនេះ Maye Musk ត្រូវអនុវត្តរបបអាហារបែបវិទ្យាសាស្ត្រ ប៉ុន្តែមិនចាំបាច់តមអាហារច្រើនពេកទេ។ ចាប់តាំងពីអាជីពជាតារាបង្ហាញម៉ូដដំបូងមក ម្តាយរបស់មហាសេដ្ឋី Elon Musk ដឹងពីរបៀបជ្រើសរើសអាហារដើម្បីទទួលទានតាមបែបវិទ្យាសាស្ត្រ។ ជាពិសេស អ្នកស្រី Maye Musk ប្រឆាំងយ៉ាងខ្លាំងចំពោះការរំលងអាហារ ផ្ទុយទៅវិញអ្នកស្រីជ្រើសរើសជាអ្នកបួស ហើយម្តងម្កាលនៅតែបរិភោគត្រី ហើយសំខាន់បំផុតគឺស្តាប់រាងកាយ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖The Weeknd សរសើរចំពោះការសម្តែងរបស់ Jennie និង Lily-Rose Depp ក្នុងរឿង “The Idol”

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ