ជីវិតកម្សាន្ដ
តារារ៉េប Nicki Minaj រងពាក្យបណ្ដឹងពីបទបំផ្លាញគ្រឿងអលង្ការកម្ចី
តារារ៉េប Nicki Minaj កំពុងប្រឈមនឹងការប្តឹងពីហាងលក់គ្រឿងអលង្ការមួយក្នុងទីក្រុង Los Angeles ជុំវិញកិច្ចសន្យាខ្ចីអលង្ការ ក្រោយសងត្រឡប់ទៅម្ចាស់ដើមវិញទាំងមានការខូតខាត។

តារារ៉េបរូបនេះត្រូវបានថៅកែហាង Roseark ប្ដឹងផ្ដល់ជុំវិញការចុះកិច្ចសន្យាជាមួយអ្នករចនាម៉ូដ Brett Alan Nelson ដែលអនុញ្ញាតឱ្យនាងពាក់ត្បូងរបស់ក្រុមហ៊ុនសម្រាប់ការបង្ហាញខ្លួនជាសាធារណៈ។
ប្រធានក្រុមហ៊ុនបានអះអាងថា គ្រឿងអលង្ការចំនួន ៦៦គ្រឿងត្រូវបានប្រគល់មកវិញយឺតពេល ហើយក្រវិលមួយឈុត និងចិញ្ចៀនស្លឹកឈើត្រូវបានខូចខាត ពេលសងត្រឡប់មកហាងវិញ។ យោងទៅតាមប្រភពពី TMZ.com បានឱ្យដឹងថា ថៅកែហាង Roseark បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយអ្នកច្នៃម៉ូដ Nelson ដែលក្នុងកិច្ចសន្យាចែងថា វត្ថុចាំបាច់ត្រូវតែប្រគល់មកវិញក្នុងពេល ១សប្តាហ៍នៃកម្ចី ហើយប្រសិនមានការខូចខាតណាមួយដែលអាចកើតមាន អ្នកខ្ចីត្រូវបង់សំណងជាដាច់ខាត។

នៅក្នុងពាក្យបណ្ដឹង ពួកគេបានដាក់ពាក្យប្តឹង Minaj និង Nelson ដោយចោទប្រកាន់ថា អ្នកទាំងពីរបានផ្ញើវិក្កយបត្រចំនួន ២៦,២៣៩.៥ ដុល្លារអាមេរិកមកហាង បូកនឹងការប្រាក់ផងដែរ ដើម្បីរ៉ាប់រងការខូចខាតដែលត្រូវបានចោទប្រកាន់ ប៉ុន្តែវាគ្រាន់តែជាវិក្កយបត្រប៉ុណ្ណោះ មិនទាន់ត្រូវបានទូទាត់ជាសាច់ប្រាក់នៅឡើយ។
ចំពោះរឿងនេះ ភាគីខាង Nicki អះអាងថា អលង្ការដែលខ្លួនកម្ចី ត្រូវបានប្រគល់ទៅវិញទាន់ពេល ហើយពុំមានការខូចខាតអ្វីនោះទេ។ ចំណែកមេធាវី Jordan Siev ដែលកំពុងតំណាងឱ្យ Minaj បញ្ជាក់ផងដែរថា តារារូបនេះមិនបានធ្វើអ្វីខុសទេ ហើយគ្រោងនឹងប្ដឹងតបវិញ ព្រោះខាងលោកមានភស្តុតាងដែលអាចបញ្ជាក់បានថា គ្មានគ្រឿងអលង្ការណាមួយត្រូវបានខូចខាតឡើយ ពេលប្រគល់ទៅឱ្យហាងវិញ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ដាយមហាសេដ្ឋី Elon Musk នៅតែជាកំពូលតារាម៉ូដែលប្រជែងសម្រស់ជាមួយរលកក្រោយ

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក