ជីវិតកម្សាន្ដ
សម្ដែងភាពយន្តរោលរាលដូចគ្នា Jennie រងការរិះគន់ ខណៈ Song Hye Kyo ត្រូវគេសរសើរសមត្ថភាព
បន្ទាប់រឿង “The Idol” ដែលមានការចូលរួមពី Jennie សមាជិកក្រុម BLACKPINK បានចាក់ផ្សាយជាផ្លូវការវគ្គដំបូងរបស់ខ្លួន។ ផ្ទុយពីការរំពឹងទុកមុន ទស្សនិកជនបានរិះគន់ថាជាសំរាមនិងអាសអាភាសបំផុត។ ជាពិសេសរូបភាពរបស់នាងនៅក្នុងខ្សែភាពយន្តនេះវាបំផ្លាញភាពស្រស់ស្អាតដែលខំសាងកន្លងមក។

ភ្លាមៗបន្ទាប់ពីកម្មវិធី “The Idol” ចាក់ផ្សាយវគ្គទី១ រូបភាពនិងវីដេអូរាំបែបអាសអាភាសរបស់ Jennie ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម។ អ្នកគាំទ្រសមាជិកក្រុម BLACKPINK មិនអាចជួយអ្វីបានឡើយ ប៉ុន្តែមានអារម្មណ៍ខកចិត្តនៅពេលដែលអាយដលពួកគេទទួលយកការសម្ដែងឈុតក្ដៅសាច់ក្នុងរឿងដំបូងរបស់នាង។ ភាគច្រើនបំផុត “The Idol” ក៏ត្រូវបានចាត់ទុកថាជាខ្សែភាពយន្តដែលប្រមាថមើលងាយ និងគួរឲ្យអស់សំណើចផងដែរ។
ទន្ទឹមនឹងឈុតឆាកក្តៅគគុកនេះដែរ តារាសម្ដែងស្រី Song Hye Kyo ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់ចំពោះអាជីព ការលះបង់ និងឆន្ទៈក្នុងការប្រថុយប្រថាន ដើម្បីបង្កើតភាពពិតប្រាកដសម្រាប់ការងារ។ ថ្វីត្បិតតែល្បីល្បាញដោយសារស្នាដៃជាច្រើនដូចជា “Autumn’s Heart”, “Happy House” និង “Descendants of the Sun” ក៏ដោយ ក៏មានមនុស្សតិចណាស់ដែលដឹងថាតារាស្រីរូបនេះ ក្លាហានយល់ព្រមលេងឈុតក្តៅសាច់ ដើម្បីឈានទៅរកភាពជោគជ័យក្នុងអាជីពសម្ដែងរបស់នាង។

ជាមួយគ្នានេះដែរ មានការការពន្យល់ពីស្តង់ដារ ស្របពេលដែលមនុស្សជាច្រើនមានទស្សនៈថា ក្នុងនាមជាតារាសម្ដែង Song Hye Kyo អាចធ្វើអ្វីក៏បានក្នុងក្របខណ្ឌសីលធម៌ ដើម្បីនាំមកនូវការថតរឿងពិត និងគុណភាពល្អបំផុត។ ទន្ទឹមនឹងនេះ Jennie ជាតារាស្រីដែលបានសាងរូបភាពល្អតាំងពីបង្ហាញខ្លួនដំបូង។ ដូច្នេះហើយ ការលះបង់ដើម្បីបង្អួតរូបរាងកាយរបស់សមាជិកក្រុម BLACKPINK ទំនងជាហានិភ័យដែលមិនអាចទាយទុកជាមុនបាន សូម្បីតែបង្កផលប៉ះពាល់អវិជ្ជមានដល់មុខមាត់របស់នាងអស់មួយជីវិត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖LISA បង្ហាញរូបរាងប្លែកខុសមុន អ្នកគាំទ្រស្ទើរមិនជឿថាជានាង
ចុចអាន៖The Weeknd សរសើរចំពោះការសម្តែងរបស់ Jennie និង Lily-Rose Depp ក្នុងរឿង “The Idol”

-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់