Connect with us

ជីវិតកម្សាន្ដ

Mai Davika ប្រតិកម្មតបវិញ ក្រោយត្រូវអ្នកលេង អ៊ីនធឺណិតជេរប្រមាថលើរាងកាយរបស់នាង

បានផុស

នៅ

ជារឿយៗ រូបរាងរបស់តារាសម្ដែង Mai Davika តែងតែរងការរិះគន់ពីសំណាក់អ្នកនិយម​លេង​អ៊ីនធឺណិត ដែល​មាន​ចេតនា​ល្អ ការ​ព្រួយ​បារម្ភ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ក៏​មាន​មនុស្ស​មើលងាយ​ និង​ឈាន​ដល់​ប្រមាថ​​នាងថា​ស្លេកស្លាំង គ្មាន​កម្លាំង​កំហែង គ្មានអីហូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ដោយសារតែមានការរិះគន់មិនឈប់ឈរពីសំណាក់អ្នកលេងអ៉ិនធើណេតទើប Mai Davika បង្ហោះ​រូបភាពប៉ុន្មានសន្លឹក​បង្អួតរាងស្វែលចង្កេះ២២ នៅលើ​ឆ្នេរខ្សាច់លើបណ្ដាញសង្គម IG ផ្ទាល់ខ្លួន ជាមួយនឹងចំណងជើងថា “ខ្ញុំស្រលាញ់រាងកាយខ្ញុំ ហើយ​ខ្ញុំដឹងថាខ្ញុំ​មានសុខភាពល្អ ខ្ញុំញ៉ាំអាហារមានជីវជាតិ ហើយខ្ញុំឆ្អែតរាល់ថ្ងៃ មិនដែលបណ្តោយខ្លួនឲ្យ​ឃ្លានឡើយ។ ពិភពលោក​ក៏​មាន​រូបរាង​ខុស​គ្នា​ច្រើន​ដែរ ដូច្នេះ​ហើយ​ យើង​គួរ​គោរព​និង​ទទួល​យក​ភាព​ខុស​គ្នា​នេះ។ សូមមេត្តាយោគយល់គ្នា”!

បន្ទាប់ពីសំណេរដ៏វែងអន្លាយអមនឹងរូបភាពបង្ហោះព្រាតលើអ៉ិនធើណេត ​អ្នក​គាំទ្រជាច្រើនសម្រុក​ចូល​មក​បញ្ចេញ​មតិ​គាំទ្រ លើក​ទឹក​ចិត្ត​ដល់នាងនិងកុំឲ្យតួឯកស្រីក្នុងរឿង​ “Pee mak” គិតច្រើនជាមួយនឹងការបញ្ចេញមតិគ្មានបានការនិងពូកែតែច្រណែនប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយសម្រាប់តារាសម្ដែងនិងម៉ូដែល Mai Davika ឡើយ ក្នុងការចេញមុខបកស្រាយពីស្ថានភាពរូបរាងដ៏ស្គមស្គាំងរបស់នាង។ កាលពីលើកមុននាងក៏ត្រូមហាជនរិះគន់ខ្លាំងៗថា អត់អីបរិភោគ អត់ជីវជាតិ ឬស្គមខ្លាំងដូចខ្មោចជាដើម៕

ប្រែសម្រូល៖ សាង ស្រីល័ក្ខ

ចុចអាន៖Mai Davika បញ្ចេញសារចម្លែក ដូចមនុស្សខូចចិត្តរឿងស្នេហា

ចុចអាន៖ចិញ្ចៀនពេជ្រ១២ការ៉ាត់ Nadech សុំ Yaya រៀបការ តម្លៃអាចទិញផ្ទះវីឡាធំស្កឹមស្កៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម