ជីវិតកម្សាន្ដ
សាលនា ស្នេហាក្មេងៗដែលយុវវ័យគ្រប់គ្នាប្រាថ្នាចង់បាន
ស្នេហា Youtuber មួយគូដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ក្រោយអ្នកទាំង ២ ប្រកាសភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ កាលពីពេលកន្លងទៅ។

ស្នេហាអ្នកបង្កើតមាតិកា សាលនា បាននិងកំពុងកសាងភាពផ្អែមល្អែមជាមួយគ្នាតាមរយៈវីដេអូជាច្រើន ដែលបានធ្វើឲ្យអ្នកគាំទ្រ និងមនុស្សជាច្រើនលួចសរសើរ និងច្រណែនពួកគេទាំង២។ នៅពីក្រោយការបើកបង្ហាញជាផ្លូវការ ហេង វិសាល និង ស្រីនា លួចទាក់ទងគ្នាជាសម្ងាត់ដោយលាក់បាំងអ្នកគាំទ្រអស់រយៈជាង ៣ឆ្នាំ។ ដោយកាលពីថ្ងៃទី៨ ខែ១០ ឆ្នាំ ២០២២ Youtuber វ័យក្មេងទាំងពីរ បានដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យ បង្កការភ្ងាក់ផ្អើលពេញប្រព័ន្ធបណ្ដាញសង្គម និងមានអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរជាមួយគូស្នេហាថ្មីនេះផងដែរ។





តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកទាំង២ជាច្រើន បានបង្ហាញពីភាពផ្ហែមល្ហែម ការយល់ពីគ្នា យកចិត្តទុក្ខដាក់ បារម្ភ និងទុកចិត្តគ្នាទៅវិញទៅមក ដែលទាំងនេះហើយបានធ្វើឲ្យអ្នកគាំទ្រលួចច្រណែនជាមួយស្នេហារបស់អ្នកទាំង២។ លើសពីនេះទៅទៀត សាលនា ក៏ជាគូស្នេហ៍មួយគូ ដែលអ្នកគាំទ្រតែងតែស្រមៃចង់ឲ្យក្លាយទៅជាការពិត មុនពេលអ្នកទាំង២មិនទាន់ប្រកាសជាផ្លូវការពីទំនាក់ទំនងរបស់ពួកគេ ព្រោះដោយសាររូបសម្រស់ និងសមត្ថភាពរបស់អ្នកទាំង២ ពិតជាសាកសមគ្នា ដែលធ្វើឲ្យអ្នកគាំទ្រផ្គូផ្គងអ្នកទាំង២ជាញឹកញាប់។





គួររំលឹកថា ហេង វិសាល ត្រូវបានទស្សនិកជនស្គាល់លោកតាមរយៈការធ្វើវីដេអូ Vlogs ផ្សេងៗ ហើយនៅលើ Youtube របស់លោកមានអ្នក Subscribers ដល់ទៅ ១.២៧ លាននាក់ ចំណែក ស្រីនា វិញ ត្រូវបានទស្សនិកជនស្គាល់តាមរយៈជាសិស្សនិទ្ទេសA និងជាអ្នកផាត់មុខ និងមានអ្នក Subscribers នៅលើ Youtube ៣៥៦ ពាន់អ្នក រួមជាមួយអ្នក Followers នៅលើ Instagram ១.៣ លាននាក់ផងដែរ៕
អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ