Connect with us

ជីវិតកម្សាន្ដ

កូនប្រុសទទួលសញ្ញាបត្រនៅអាមេរិក មាស សុខសោភា មោទនភាព និងថ្លែងក្ដីរំភើបយ៉ាងកក់ក្ដៅ

បានផុស

នៅ

កំពូល​តារា​ចម្រៀង មាស សុខ​សោភា បង្ហាញ​ពី​អារម្មណ៍​រំភើប និង​កក់ក្ដៅ​បំផុត ខណៈ​កូន​ប្រុស​បាន​ទទួល​សញ្ញាបត្រ​នៅ​អាមេរិក កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ អ្នកនាង មាស សុខសោភា បាន​បញ្ជាក់​ថា ទោះបី​កូន​ជា​កូន​ខ្មែរ​ទៅ​រស់នៅ និង​សិក្សា​នៅ​ក្រៅ​ប្រទេស តែ​កូន​នៅតែ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​កូន​ខ្មែរ​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ពី​អារម្មណ៍​រំភើប អ្នកនាង មាស សុខ​សោភា បាន​រៀបរាប់​ថា «សូម​អបអរសាទរ​កូនប្រុស សូម​ជូនពរ​ឲ្យ​កូន​ជោគជ័យ​គ្រប់​កិច្ចការ ទាំង​ការ​សិក្សា និង​កិច្ច​ការងារ​ផ្សេងៗ ហើយ​ទទួល​បាន​នូវ​សុខភាព​ល្អ ជួបប្រទះ​តែ​មនុស្ស​ល្អៗ ចូល​មក​ក្នុង​ជីវិត​របស់​កូន កូន​គឺជា​កូន​ប្រុស​ដែល​ស្អាត​ឆ្លាត​ពូកែ ហើយ​ប្រកប​ទៅ​ដោយ​សីលធម៌ ស្ដាប់​ដំបូន្មាន មិន​ដែល​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ពិបាក​ចិត្ត មាន​ភាព​ក្លាហាន​អាច​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​បាន​ដោយ​ខ្លួនឯង»។

តារា​ចម្រៀង មាស សុខ​សោភា បាន​និយាយ​ទៀត​ថា «ដូច្នេះ​សូម​ឲ្យ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូន​ជោគជ័យ​ក្នុង​ជីវិត សម្រេច​រាល់​បំណង​ប្រាថ្នា​ទាំងអស់​របស់​កូន​ដែល​បាន​ប៉ងប្រាថ្នា ពិតជា​រំភើប​ខ្លាំង ជាង​នេះ​ទៅ​ទៀត​នៅ​ពេល​ដែល​កូន​ឡើង​ទទួល​សញ្ញាបត្រ កូន​បាន​បង្ហាញ​ពី​ការ​គោរព​លើកដៃ​សំពះ​លោកគ្រូ អ្នកគ្រូ និង​មនុស្ស​ជុំវិញ​ខ្លួន​កូន ដែល​បង្ហាញ​ថា ទោះបី​កូន​ជា​កូន​ខ្មែរ​ទៅ​រស់នៅ និង​សិក្សា​នៅ​ក្រៅ​ប្រទេស តែ​កូន​នៅតែ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​កូន​ខ្មែរ​ដដែល»។

តារា​ស្រី​ល្បីឈ្មោះ​អ្នកនាង មាស សុខ​សោភា បាន​និយាយ​ទៀត​ថា «សុំទោស​ផង​ណា​ដែល​ម៉ាក់​អត់​បាន​ចូលរួម ដោយសារ​រវល់​បំពេញ​ការងារ តែ​យ៉ាងណា​ក៏​សូម​ជូនពរ​កូន​ពី​ចម្ងាយ ពេល​រួច​ពី​ការងារ​យើង​នឹង​ជួប​គ្នា​ឆាប់ៗ​ណា​កូនប្រុស»។ តាមរយៈ​នេះ​ដែរ មាន​អ្នកគាំទ្រ និង​មហាជន​មួយ​ចំនួន បាន​សម្ដែង​ការ​អបអរសាទរ​ជាមួយ​អ្នកនាង មាស សុខ​សោភា ដែល​កូន​ប្រុស​ទទួល​បាន​សញ្ញាបត្រ​នៅ​អាមេរិក​នា​ពេលនេះ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម