ជីវិតកម្សាន្ដ
ក្រសួងវប្បធម៌ ចេញវិធានការក្ដៅឲ្យ ឯម រៀម លុបរូបភាពជាបន្ទាន់ បើមិនដូច្នេះ នឹងចាត់វិធានការផ្លូវច្បាប់
បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការរិះគន់យ៉ាងចាស់ដៃ និងសម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់ លោក ឯម រៀម ដែលបង្ហោះរូបភាពសិចស៊ីស្រើបស្រាលននលគក នៅលើ Story គឃ្លើននោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញវិធានការក្ដៅតម្រូវឲ្យ ឯម រៀម លុបរូបភាពជាបន្ទាន់ បើមិនដូច្នេះចាត់វិធានការផ្លូវច្បាប់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា «ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ សូមជូនជម្រាបមកលោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្ដាលឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។

ក្រសួង បានបន្តថា «ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំអប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្ដងរួចហើយ ហេតុនេះក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ តម្រូវឲ្យលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្ដាញផ្សព្វផ្សាយសង្គម»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា «ប្រសិនបើលោកមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ នឹងចាត់វិធានទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃអ្នកសិល្បៈ សង្ឃឹម និងជឿជាក់ថា លោកពិតជាអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឲ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ នៃប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមានចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន»៕
អត្ថបទ ៖ ចាន់រ៉ា






-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?