ជីវិតកម្សាន្ដ
ស្រឡាញ់គ្នា ៣ឆ្នាំ គេសួរពេលណារៀបការ Taew ឆ្លើយលឿនស្លេវបែបនេះ
រយៈពេល ៣ឆ្នាំហើយ ដែលទំនាក់ទំនងស្នេហារវាងតារាសម្ដែង Taew Nattaphon នឹងសេដ្ឋីហាយសូរ Pranai បានបន្តជាមួយគ្នា ប៉ុន្តែចំពោះដំណឹងរៀបការមិនត្រូវបានសាមីខ្លួនទាំងពីរបង្ហើបថានឹងមកដល់នៅពេលណានោះទេ។

ដោយសារឃើញថា Taew និង Pranai ស្រឡាញ់គ្នាយ៉ាងផ្អែមល្ហែម ស្អិតល្មួត ស្របពេលដែលអ្នកទាំងពីរកាន់តែមានវ័យជ្រេរៀងខ្លួនផង ទស្សនិកជននាំគ្នាជជីកសួរពួកគេអំពីដំណឹងចូលរោងការ ហើយក៏ត្រូវខាងស្រីចេញមុខឆ្លើយតបភ្លាមៗតែម្ដង។

ប្រាប់នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធីសម្ពោធភាពយន្តភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ តួឯកស្រីរឿង ព្រះម៉ែនាគី ឆ្លើយច្បាស់ៗថា ខ្លួនមិនទាន់គិតគូនោះទេ ព្រោះមានរឿងជាច្រើនទៀតដែលនាងនិងគូស្នេហ៍ត្រូវរៀនពីគ្នា។ តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ បន្ថែមថា ទំនាក់ទំនងរបស់នាង និងហាយសូរ Pranai ពុំមានភាពរកាំរកូសអ្វីនោះទេ ប៉ុន្តែរឿងរៀបការ អ្នកទាំងពីរមិនទាន់ត្រៀមខ្លួនឡើយ។ នាងថា “រាល់ថ្ងៃយើងកំពុងរៀនពីគ្នាទៅវិញទៅមក” ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ Taew តបយ៉ាងត្រជាក់ ជុំវិញពាក្យស្ដីបន្ទោសថា នាងលែងខ្វល់ពីម្ដាយ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?