ជីវិតកម្សាន្ដ
ជេស៊ីកា បន្តទម្លាយរឿង ព្រំ រដ្ឋា ជំពាក់លុយមិនទាន់សង
កាលពីថ្មីៗកន្លងទៅ អ្នកគាំទ្រ និងមហាជន មានការភ្ញាក់ផ្អើល បន្ទាប់ពីតារាស្រីរូបស្រស់កញ្ញា ជេស៊ីកា បានទម្លាយនូវរឿងរ៉ាវអតីតតារាសម្ដែង និងជាចាងហ្វាងផលិតកម្ម PR គឺ អ្នកនាង ព្រំ រដ្ឋា ជំពាក់លុយមិនព្រមសង។
តាមរយៈសំណេររបស់តារាស្រីកញ្ញា ជេស៊ីកា បានលើកឡើងជាថ្មីថា «បងកុហកខ្ញុំ ក៏ជិត ២ ឆ្នាំដែលបងមកខ្ចីលុយខ្ញុំ ហើយឲ្យខ្ញុំចាំ ចាំមកដល់ពេលនេះបងបានធ្វើកិច្ចសន្យាមុខច្បាប់ហើយនៅតែបំពាន។ បងដឹងហើយថា តាមច្បាប់ បងត្រូវជួបនឹងអ្វីខ្លះ… តាំងពីបងធ្វើកិច្ចសន្យាជាមួយខ្ញុំមក ៥ ខែដែរហើយ បងដឹងខ្លួនឯងហើយថា មនុស្សដូចខ្ញុំស្រួលណាស់»។
ការទម្លាយរបស់តារាស្រីកញ្ញា ជេស៊ីកា ខាងលើនេះ ស្របពេលដែលអ្នកនាង ព្រំ រដ្ឋា បានបង្ហោះសារដោយរៀបរាប់ថា «រយៈពេល ២ ឆ្នាំហើយដែលខ្ញុំបានបាត់បង់គ្រប់យ៉ាង កិត្តិយស ការងារ ទ្រព្យសម្បត្តិ សឹងទាំងជីវិត ដោយការទទួលមិនបាន…។ កូវីដ បានបំផ្លាញខ្ញុំឆ្នាំ ២០១៩ ការចាប់ផ្ដើមកូវីដ ទោះមិនទាន់មកដល់ប្រទេសយើង តែយើងគ្រប់គ្នាគឺខ្លាច….»។
អ្នកនាង ព្រំ រដ្ឋា បន្តថា «ការងាររបស់ខ្ញុំចាប់ផ្ដើមជួបបញ្ហាព្រោះតួមួយចំនួនគាត់ខ្លាច ទោះជាយើងមានវិធីការពារ…ខាងTV ក៏តម្រូវឲ្យខ្ញុំកាត់សាច់ ព្រោះគាត់ខ្លាចខ្ញុំថតមិនចប់ ព្រោះរឿងកំពុងចាក់ផ្សាយ…ទាំងដែលខ្ញុំថតជិតចប់។ ខ្ញុំចាប់ផ្ដើមខាតបង់ ខ្ញុំតស៊ូធ្វើការងារដែលជាបេះដូងរបស់ខ្ញុំ។ ទីបំផុតខ្ញុំត្រូវបាត់បង់ការងារមួយនេះនៅចុងឆ្នាំ ២០២១ ខាងអ្នកធ្វើការឲ្យទូរទស្សន៍លើកឡើង ខ្ញុំធ្វើលើសកុងត្រា ៥ ខែ ត្រូវបញ្ចប់កុងត្រាទាំងដែលប្រទេសត្រូវបិទក្រុង….»។
អ្នកនាង ព្រំ រដ្ឋា បន្ថែមទៀតថា «ចុះការខាតបង់របស់ខ្ញុំដែលគិតថាចប់កូវីដ នឹងប្រឹងប្រែងជាថ្មី ខ្ញុំគិតថាមិននិយាយ តែពេលនេះខ្ញុំមានអារម្មណ៍ថា ហេតុអ្វីពេលដែលយើងស្លូតត្រូវគេធ្វើបាបបែបនេះ តែយ៉ាងណាខ្ញុំក៏សូមអរគុណប្អូនស្រីThyda Pnn ខាងទូរទស្សន៍P NN ដែលនៅតែផ្ដល់ឱកាស និងខ្វល់ខ្វាយពីសុខទុក្ខខ្ញុំ បានផ្ដល់ការងារដល់ខ្ញុំ។ ខ្ញុំពិតជាចង់Live និយាយរឿងក្នុងចិត្ត និងភាពអយុត្តិធម៌ដែលខ្ញុំជួបបានបៀមទុក្ខ ២ ឆ្នាំ មកនេះណាស់៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?