Connect with us

ជីវិតកម្សាន្ដ

ប្រជាជនកូរ៉េប្រដូចស្គ្រីប Jennie នៅក្នុងរឿង The Idol ភាគ២ ទៅនឹងសម្ដីបាតសង្គម

បានផុស

នៅ

អ្នក​និយម​លេង​អ៊ីនធឺរណិត​កូរ៉េខាងត្បូងនាំគ្នា​ប្រតិកម្មខ្លាំងៗ​នឹង​ការ​បង្ហាញ​ខ្លួន​​របស់ Jennie សមាជិកក្រុម Blackpink នៅក្នុង​ភាគទី២ នៃ​ខ្សែភាពយន្ត The Idol ជាពិសេសស្គ្រីបរបស់នាង ត្រូវគេរិះគន់ប្រដូចទៅនឹងសម្ដីបាតសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពចម្រូងចម្រាសក្នុងខ្សែភាពយន្តរឿង The Idol របស់ទូរទស្សន៍ HBO នៅតែបន្តលេចឡើង ក្រោយភាគ២បានបញ្ចប់ការចាក់ផ្សាយ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។  ក្នុងនោះតារាច Kpop កញ្ញា Kim Jennie ត្រូវប្រជាជនខ្លួនលើកគ្នាមករិះគន់ ចំពោះការទទួលយកការសម្ដែងឈុតឆាកស្រើបស្រាល និងការប្រើប្រាស់ពាក្យសម្ដីអាសអាភាសមិនគួរនឹងទស្សនា។

នៅក្នុងភាគទី២នេះ Jennie នៅតែបង្ហាញមុខជាមួយឈុតស្រើបស្រាលមួយចំនួន និងបានប្រើពាក្យអាសអាភាសមួយឃ្លា ដែលទស្សនិកជនមិនពេញចិត្តយ៉ាងខ្លាំង។ ក្នុងរឿងនាងបានសួរទៅតួប្រុសថា “She was a better f*ck than me?” ខណៈពាក្យនេះត្រូវប្រជាជនកូរ៉េចាត់ទុកជាពាក្យអសីលបំផុតសម្រាប់ពួកគេ។

អ្នកគាំទ្រមួយចំនួននៅកូរ៉េបានហៅស្រ្គីបរបស់ Jennie ថាជាស្ត្រីបសំរាម គ្មានគុណតម្លៃ ដែលវាហាក់ដូចកំពុងផ្សព្វផ្សាយឱ្យយុវវ័យស្រមើស្រមៃដល់ការរួមភេទ ព្រមទាំងអាចទាញនាំពួកគេឱ្យប្រព្រឹត្តអំពើអសីលធម៌ទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jennie បញ្ឈប់ការសម្ដែងនៅលើឆាកភ្លាមៗ ដោយសារបញ្ហាសុខភាព

ចុចអាន៖ នេះអាចជាមូលហេតុពិតនៃការបែកបាក់ចំណងអាពាហ៍ពិពាហ៍រវាង Song Joong Ki និង Song Hye Kyo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម