ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ចេញមកពន្លះចំៗ ក្រោយមានបុគ្គលម្នាក់ប្រមាថរូបលោក និង Coach ទាំង ៣
តារាចម្រៀងប្រុសរូបសង្ហាប្រចាំផលិតកម្មហង្សមាស និងជាគណៈកម្មការកម្មវិធី «The Voice Cambodiaរដូវកាលទី ៣» លោក ណុប បាយ៉ារិទ្ធ ថ្មីៗនេះ បានចេញមកប្រតិកម្ម និងពន្លះចំៗ ក្រោយមានម្ចាស់គណនីហ្វេសប៊ុកមួយ បង្ហោះស៊ែប្រមាថមើលងាយរូបលោក និង Coach ទាំង ៣ ជាមួយពាក្យពេចន៍មិនសមរម្យ។

តាមសំណេររបស់ម្ចាស់បទ«ស្រលាញ់អូនលែងខ្វល់ពីអារម្មណ៍អ្នកដទៃ» លោក ណុប បាយ៉ារិទ្ធ បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «សម្ដីសរជាតិ មារយាទសរពូជ នេះជាសុភាសិតខ្មែរដែលចាស់ទុំតែងអប់រំកូនចៅគ្រប់គ្នា។ ពាក្យតិទានស្ថាបនា ខុសពីការប្រមាថមើលងាយ។ តើឆ្លុះបញ្ចាំងអ្វីពីខ្លួនអ្នកវិញ? អ្នកចង់បង្ហាញថា ពួកខ្ញុំអន់ ឬ ឆ្លុះបញ្ចាំងពីកម្រិតវប្បធម៌ សុជីវធម៌ ចំណេះដឹងរបស់អ្នកអន់? ច្រៀងអន់ អាចរៀនច្រៀងបាន អាចចំណាយពេលហ្វឹកហាត់បង្កើនសមត្ថភាពបាន តែបើឈ្លើយ អត់សុជីវធម៌ហើយ គឺសន្តានហើយ អាចពិបាកត្រង់ត្រូវទៅអង្គុយរៀនមុខវិជ្ជាសុភាវធម៌ជាមួយក្មេងៗ អាយុស្របាលកូនខ្លួនឯងម្ដងទៀត ឬយ៉ាងណា? ប្រើសម្ដីបែបនេះទើបអាចសាងមោទនភាពដល់ខ្លួនឯង និងដល់ប្រពន្ធកូន? ប្រើភាសាបែបនេះទើបអួតគេថាសមជាមនុស្សចេះដឹង? គេមើលមកថាឡូយ? បង្ហាញពីគុណតម្លៃ និងកិត្តិយសរបស់ខ្លួនឯង?»។

គណៈកម្មការកម្មវិធី «The Voice Cambodiaរដូវកាលទី ៣» លោក ណុប បាយ៉ារិទ្ធ បានបន្ថែមថា «ពាក្យ «ក្បាល» គេប្រើជាមួយសត្វ ចឹងបើអ្នកចង់ទុកពួកខ្ញុំជាសត្វ អ្នកក៏ត្រូវប្រៀបធៀបពីខ្លួនអ្នកផ្ទាល់ជាមួយពួកខ្ញុំជាមុនសិនដូចគ្នា ពួកខ្ញុំមានសមត្ថភាពធ្វើអ្វីបានខ្លះ? អ្នកអាចធ្វើអីបានខ្លះ? គុណតម្លៃរបស់មនុស្សគេវាស់វែងលើ ចំណេះដឹង សមត្ថភាព និងលទ្ធផលដែលធ្វើបាន»។

តារាចម្រៀងប្រុសសំឡេងស្រទន់ផ្អែមមុត លោក ណុប បាយ៉ារិទ្ធ បានសង្កត់ធ្ងន់ដល់បុគ្គលដែលប្រើពាក្យមិនសមរម្យមើលងាយរូបលោក និងCoach ទាំង ៣ បន្ថែមថា ប្រយ័ត្នចុងក្រោយតូចចិត្ត មិនហ៊ានទទួលយកការពិត។ ចេះតែមើលងាយគេ អត់ចេះមើលពីខ្លួនឯង ក្លាហានតែមើលពីគេ មិនក្លាហានមើលពីការពិតរបស់ខ្លួនឯង។ បើសម្ដីអត់សុជីវធម៌អញ្ចឹង តើមានសមត្ថភាពអប់រំកូនឲ្យធ្វើជាកូនល្អ ជាបុគ្គលល្អក្នុងសង្គមបានទេ?

តារាចម្រៀងប្រុស លោក ណុប បាយ៉ារិទ្ធ ចេញមកប្រតិកម្ម និងពន្លះចំៗ បែបនេះ ក្រោយមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយរូប បានស៊ែចែករំលែកវីដេអូរបស់លោក និង Coach ទាំង ៣ ឡើងរាំច្រៀងជាមួយនឹងបេក្ខភាពកម្មវិធី «The Voice Cambodiaរដូវកាលទី ៣» ដោយភ្ជាប់ខេបសិនថា «ច្រៀងឡូយ និងពីរោះជាងអា Coach បួនក្បាលនឹងទៀត»៕
អត្ថបទ ៖ ពិសី











-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?