ជីវិតកម្សាន្ដ
Jin បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងជួរកងទ័ព ចំពេលគម្រប់ខួប ១០ឆ្នាំរបស់ក្រុម BTS
តារាចម្រៀង Kim Seokjin សមាជិកក្រុម BTS បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ អំឡុងពេលបំពេញកាតព្វកិច្ចក្នុងជួរកងទ័ព នៅចំថ្ងៃគម្រប់ខួប ១០ឆ្នាំរបស់ក្រុមដែលបង្ហាញខ្លួនក្នុងពិភពតន្ត្រីកូរ៉េខាងត្បូង។

នៅថ្ងៃទី១៣ ខែមិថុនា គឺជាថ្ងៃគម្រប់ខួបរបស់ BTS ដែលពួកគេមានវត្តមានក្នុងវិស័យ Kpop ហើយឆ្នាំ២០២៣នេះ កាន់តែពិសេសទៅទៀតដែលរូបថតរបស់ Jin ត្រូវបានកាសែតទាហាន Kookbangilbo (Defense Daily) បានចុះផ្សាយនៅលើទំព័រមុខ។

កាសែត Kookbangilbo មិនមែនកាសែតសម្រាប់លក់ជាសាធារណៈនោះទេ ដែលវាត្រូវបានចែកចាយតែក្នុងចំណោមទាហានកូរ៉េប៉ុណ្ណោះ ហើយតាំងពីយូរយាណាស់មកហើយ កាសែតនេះមិនធ្លាប់ចុះផ្សាយរូបភាពតារាកូរ៉េលើក្របរបស់ខ្លួនឡើយ បើទោះបីជាមានតារាល្បីៗជាច្រើនរូបធ្លាប់ចូលបម្រើកងទ័ពពីមុនក៏ដោយ។

ទើបតែឆ្នាំនេះប៉ុណ្ណោះ វត្តមានរបស់ Jin បានលេចឡើងលើក្របកាសែត ដែលក្នុងនោះ Kookbangilbo បានសរសេរអបអរតារារូបនេះសម្រាប់ខួប ១០ឆ្នាំរបស់លោក ហើយវត្តមានលើកាសែតមួយនេះបានធ្វើឱ្យ Jin ក្លាយជាតារាដំបូងគេដែលបង្ហាញមុខលើគម្របកាសែតទាហាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រជាជនកូរ៉េប្រដូចស្គ្រីប Jennie នៅក្នុងរឿង The Idol ភាគ២ ទៅនឹងសម្ដីបាតសង្គម
ចុចអាន៖ BTS ត្រៀមនឹងចេញសៀវភៅផ្ទាល់ខ្លួន និយាយអំពីប្រវត្តិរបស់ពួកគេ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ