ជីវិតកម្សាន្ដ
ទាក់ទងជាមួយមិត្តប្រុស ១០ឆ្នាំគ្មានន័យ Bow សម្រេចចិត្តបួសកាន់ព្រះធម៌មួយរយៈពេល
តារាស្រីស្រី Bow Benjawan បង្ហោះរូបភាពរបស់នាងស្លៀកពាក់ឈុតសដោយការស្ម័គ្រចិត្តឥតងាករេលើព្រះធម៌ ក្រោយទើបតែប្រេះឆាជាមួយមិត្តប្រុស ដែលស្រលាញ់គ្នាមកជាង១០ឆ្នាំហើយ។

នៅក្នុង Instagram ផ្ទាល់ខ្លួន Bow បានបង្ហោះរូបភាពខ្លួននាងស្លៀកឈុតពណ៌ស ដោយដាក់ខេបសិនពីលើរូបភាពថា “Dhamma គួរកែត្រូវត្រង់ចំណុច” ខណៈមិត្តរួមឧស្សាហកម្មកម្សាន្តថៃនិងអ្នកគាំទ្រជាច្រើនមានក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគិតថា នាងធ្វើគ្រាន់តែបំបាត់ទុក្ខសោកប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ កន្លងមកគ្រាន់តែមានរូបភាព Bow Benjawan ទៅធ្វើបុណ្យនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងទីវត្តអារាម។ ប៉ុន្តែលើកនេះនាងហាក់សុំនៅឲ្យឆ្ងាយពីភាពឯកា រត់គេចខ្លួនជាបណ្ដោះអាសន្នពីភាពអ៊ូអរនៃពិភពលោក ជាមួយនឹងឈុតពណ៌សចូលបដិបត្តិព្រះធម៌។ ដែលនេះធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ ចំពោះអ្វីដែលតារាស្រីរូបនេះសម្រេចចិត្តក្នុងកន្លែងស្ងប់ស្ងាត់។
សូមរម្លឹកដែរថា Bow Benjawan និងតារាប្រុស Got Jirayu ទើបតែបញ្ចប់ចំណងស្នេហ៍១០ឆ្នាំ ក្រោយប្រកាសថាពួកគេរស់នៅមិនចុះសម្រុងគ្នា និងមានបញ្ហាច្របូកច្របល់ច្រើន ហើយពេលនេះនាងក៏កំពុងសម្រាកព្យាបាលផ្លូវចិត្តជាមួយក្នុងវត្តអារាមផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា