ជីវិតកម្សាន្ដ
បេក្ខភាព សុខុម រចនា ចេញសារអរគុណអ្នកគាំទ្រ និងសូមទោសកំហុសឆ្គង
កញ្ញា សុខុម រចនា បេក្ខភាពប្រឡងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក បានចេញមុខអរគុណចំពោះមហាជន អ្នកគាំទ្រ និងបានធ្វើការសូមទោសនូវកំហុសឆ្គងដែលនាងនិយាយនៅលើឆាកប្រឡងនាពេលថ្មីៗ មុននេះ។

តាមរយៈខ្លឹមសារកញ្ញា សុខុម រចនា បានលើកឡើងថា «សូមអរគុណសម្រាប់ការស្រលាញ់គាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្ររូបនាងខ្ញុំ តាមរយៈបទ cover «how About Now» ដែលជាបទម្ចាស់ដើមរបស់បងប្រុស G-Devith នាងខ្ញុំសូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គង ដោយនិយាយពេលភ្លាមៗ នៅលើឆាកនាងខ្ញុំមិនបានរៀបចំពាក្យនិយាយឲ្យគ្រប់ជ្រុងជ្រោយទេ»។

កញ្ញា សុខុម រចនា បាននិយាយបន្តថា នាងមិនបានតាំងខ្លួនជាម្ចាស់បទទេ។ នាងគ្រាន់តែសប្បាយរីករាយដែលទទួលបានលទ្ធផលល្អ និងអរគុណចំពោះអ្នកទស្សនាបទ cover ក្នុងយូធូបវីយូ 30M ប៉ុណ្ណោះ។ ហើយក៏អរគុណមហាជនសម្រាប់ការបញ្ចេញមតិយោបល់ផងដែរ។ នាងបន្ថែមថា «ខ្ញុំ ពិតជាស្រលាញ់បងប្អូនខ្មែរទាំងអស់គ្នា។ អរគុណខ្លាំងៗ»។

បេក្ខភាពប្រឡងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោករូបនេះ ក៏បាននិយាយដោយស្នើទៅកាន់អ្នកគាំទ្រដែរថា «អរគុណសម្រាប់ការស្រលាញ់គាំទ្រពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា។ ប៉ុន្តែសូមកុំយកឈ្មោះ និងរូបនាងខ្ញុំ ទៅបង្កើតផេក ឬ អ្វីផ្សេងៗ ទៀត ធ្វើឲ្យមានការយល់ច្រឡំអី។ សុំចិត្តបងប្អូន បើបង្កើតហើយគួរតែដាក់ឈ្មោះបន្ថែម(Fan ឬអ្នកគាំទ្រ) ធ្វើបែបនេះទើបជាចេតនាល្អ»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?