Connect with us

ជីវិតកម្សាន្ដ

Influencer ចិនម្នាក់ស្លាប់ បន្ទាប់ពីតមអាហារបានពីរថ្ងៃ

បានផុស

នៅ

Influencer ជនជាតិចិនម្នាក់ត្រូវគេរាយការណ៍ថាបានទទួលមរណភាព បន្ទាប់ពីចូលរួមការបោះជំរំតមអាហារមួយ បានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីនៅថ្ងៃទី១៣ ខែមិថុនា សារព័ត៌មានចិន JIMU News បានរាយការណ៍ថា កញ្ញា Cui Hua អាយុ ២១ឆ្នាំបានស្លាប់ ក្រោយពេលចូលជំរំតមអាហារ។ គេបានដឹងថា Cui Hua ជាស្ត្រីលើសមានទម្ងន់ ដែលទម្ងន់របស់នាងគឺ ១៥៦គីឡូក្រាម ហើយគោលបំណងក្នុងការចូលរួមជំរំតមអាហារ ព្រោះនាងចង់ស្រកនៅសល់ត្រឹម ៥៦គីឡូក្រាម។

តាមរយៈវីដេអូដែល Influencer រូបនេះបានបង្ហោះមុនពេលនាងស្លាប់បង្ហាញថា នាងត្រូវហាត់ប្រាណយ៉ាងធ្ងន់ធ្ងរនៅឯជំរំនោះ ហើយក្នុងនោះនាងក៏ត្រូវទទួលរបបអាហារដ៏តឹងរ៉ឹងផងដែរ។

តាមសេចក្តីរាយការណ៍ Cui Hua បានទទួលមរណៈភាព បន្ទាប់ពីរៀបរាប់ថា រាងកាយរបស់នាងចាប់ផ្ដើមប្រែប្រួល ហើយនាងមានអារម្មណ៍ចម្លែកក្នុងថ្ងៃទីពីរ នៅក្នុងជំរំ។ មកទល់នឹងពេលនេះ មូលហេតុនៃការស្លាប់របស់នាងមិនត្រូវបានលាតត្រដាងឱ្យសាធារណជនដឹងនោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ គ្រឿងក្នុងរបស់ Park Soo Ryun នឹងត្រូវបរិច្ចាគ ក្រោយទទួលមរណភាពក្នុងវ័យ ២៩ ឆ្នាំ

ចុចអាន៖ ទឹកដោះគោកញ្ចប់ថៃ លក់អស់ពីហាង ក្រោយ Lisa ថតឃ្លីបបង្ហោះជាមួយមិត្តភក្តិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម