ជីវិតកម្សាន្ដ
តួម្ដាយរឿង “កំហឹងព្រះនាង” ទទួលពានសម្ដែងឆ្នើម តែមហាជនចាប់អារម្មណ៍លើការស្លៀកពាក់
អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ នេះគឺជារឿងពិតរបស់តារាសម្ដែងស្រីជើងចាស់ Tai Penpak Sirikul បន្ទាប់ពីគាត់បង្ហាញខ្លួនទទួលពានរង្វានឆ្នើម ហើយក៏ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងលើឈុតនិងការតុបតែងមុខពិតជាស្រស់ស្អាតខ្លាំង។
ត្បិតថាថាឈានដល់វ័យ៦២ឆ្នាំក្ដី ប៉ុន្តែតួម្ដាយក្នុងរឿង “កំហឹងព្រះនាង” នៅតែមានរាងកាយរឹងមាំមិនប្រែប្រួល ជាពិសេស ឲ្យតែពេលបង្ហាញខ្លួនម្ដងៗ ទស្សនិកជនតែងកោតសរសើរពីសម្រស់មិនចេះចាស់ និងស្ទាយស្លៀកពាក់បែបយុវវ័យរបស់នាងគាត់ថាប្លែកខុសគេមករហូត។
ដោយឡែកកាលពីពេលថ្មីៗនេះ តារាសម្ដែង Tai Penpak បានធ្វើឲ្យមនុស្សជាច្រើនមានភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀត បន្ទាប់ពីគាត់បង្ហាញខ្លួនទទួលទានពានពីកម្មវិធីពានរង្វាន់ទូរទស្សន៍មាសលើកទី៣៧ ក្នុងនាមជាតារាសម្ដែងឆ្នើមក្នុងរឿង ”You are my Heartbeat” ដែលមានការចូលរួមសម្ដែងដោយ Mai Davika និង Push Puttichai Kasetsin។
នៅក្នុងព្រឹត្តិការណ៍នេះដែរ នាងបានបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ឡូយឆាយ ម៉ូដសក់ខ្លីពណ៌ផ្សែងបារី អមនឹងឈុតពណ៌ខ្មៅបង្ហាញភាពជឿជាក់ខ្លាំងដូចកាលនៅវ័យ២៥ឆ្នាំយ៉ាងដូច្នោះ។ យ៉ាងណាមិញមិនចរង់ចាំយូរទស្សនិកជនច្រើនសម្រុកចូលទៅអបអរដល់តារាសម្ដែងឆ្នើមរូបនេះ ហើយក្នុងនោះម្នាក់ៗបានស្នើសុំវិធីថែរក្សាសម្រស់របស់គាត់ថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បែកមិត្តប្រុសភ្លាមតួឯកស្រីរឿង “បេះដូងអ្នកសង្គ្រោះ” ស្លៀកពាក់បញ្ចេញដើមទ្រូងសិចស៊ីរឹតតែខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក