ជីវិតកម្សាន្ដ
គ្រងមកុដត្រឹម៣ថ្ងៃ Miss Grand ឥណ្ឌូណេស៊ី លេចធ្លោខ្លាំងរហូតទាក់ចិត្តទស្សនិកជនជាច្រើន
កាលពីយប់មិញថ្ងៃទី ០៨ ខែមិថុនា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតបវរកញ្ញា Miss Grand Indonesia 2023 បានបញ្ចប់ជាផ្លូវការ ខណៈពេលដែលជ័យជម្នះបានទៅលើបវរកញ្ញា Ritassya Wellgreat ។
យ៉ាងណាមិញ បន្ទាប់ពីបានគ្រងតំណែងខ្ពស់បំផុតក្នុងកម្មវិធី Miss Grand បវរកញ្ញា វ័យ ២២ឆ្នាំរូបនេះនឹងតំណាងប្រទេសរបស់ខ្លួនក្នុងការប្រកួតប្រជែងលើសង្វៀន Miss Grand International 2023 ដែលនឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខនៅវៀតណាម។
ទន្ទឹមគ្នានោះដែរ Ritassya Wellgreat ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ ពេលបង្ហាញរូបភាពរបស់នាង ក្រោយឡើងគ្រងមកុដបានតែ ៣ថ្ងៃប៉ុណ្ណោះ។ រាជិនីសម្រស់កើតឆ្នាំ ២០០១ ធ្វើឲ្យមានការចងចាំខ្ពស់លើសគូប្រកួត នៅពេលនោះ នាងទទួលការសរសើរថាមានមុខមាត់ស្រស់ស្អាត និងទាក់ទាញក្រសែភ្នែកអ្នកទស្សនារាប់សិបលាននាក់ ។
ទោះយ៉ាងណាក៏ដោយ នាងហាក់ទទួលបានការវាយតម្លៃខ្ពស់ជាបន្តបន្ទាប់តាំងពីចាប់ផ្ដើមការប្រលង ហើយពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ពេលឈ្នះមកុដក្នុងកម្មវិធី Miss Grand Indonesia 2023 ។ គេដឹងថា ទោះបីជាមិនមានកម្ពស់គួរឲ្យចាប់អារម្មណ៍ក៏ដោយ ឬមានសម្រស់លេចធ្លោបើធៀបនឹងបេក្ខភាពផ្សេងទៀត ប៉ុន្តែសមត្ថភាពនិងភាពឆ្លាតវៃរបស់នាងបានបន្សល់ទុកសម្រស់ផ្សេងទៀតយ៉ាងលឿនដើម្បីដណ្តើមមកុដបវរកញ្ញា។
ក្រៅពីសម្រស់ដ៏ស្រស់ស្អាតនៃទឹកដីនៃកោះរាប់ពាន់ក៏ត្រូវបានគេចាប់អារម្មណ៍ចំពោះស្នាដៃសិក្សាដ៏គួរឲ្យកត់សម្គាល់របស់នាងផងដែរ។ វាត្រូវបានគេដឹងថា Ritassya Wellgreat ធ្លាប់ជានិស្សិតបញ្ចប់ការសិក្សាដ៏ល្អបំផុតម្នាក់នៃសាកលវិទ្យាល័យ Sriwijaya, មហាវិទ្យាល័យអប់រំកម្មវិធីសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច។ បច្ចុប្បន្ន បវរកញ្ញារូបនេះកំពុងធ្វើការជាតារាបង្ហាញម៉ូដ និងគណនេយ្យករនៅស្រុកកំណើតរបស់ខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួម្ដាយរឿង “កំហឹងព្រះនាង” ទទួលពានសម្ដែងឆ្នើម តែមហាជនចាប់អារម្មណ៍លើការស្លៀកពាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ