Connect with us

ជីវិតកម្សាន្ដ

បាត់មុខ ៥ ឆ្នាំ វិលមកវិញ ហ្វាន់ ពីងពីង នៅតែឈរជើងជាតារាលំដាប់ខ្ពស់ដដែល

បានផុស

នៅ

បន្ទាប់ពីបាត់មុខអស់រយៈពេល ៥ ឆ្នាំ ថ្មីៗនេះ ហ្វាន់ ពីងពីង បានលេចមុខសារជាថ្មី និងទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជនទូទាំងពិភពលោក ស្របពេលដែលសម្រស់តារាចិនបន្តលេចឡើងនៅលើ​កម្រាលព្រំ​ក្រហម​នៃមហោស្រពភាពយន្ត​ទីក្រុងកានលើកទី ៧៦, មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ប៊ែកឡាំងឆ្នាំ ២០២៣, ពានរង្វាន់​អូស្ការ​ឆ្នាំ២០២៣​ និងព្រឹត្តិការណ៍​ម៉ូដ​សំលៀកបំពាក់​ដ៏​ធំបំផុតរបស់ពិភពលោកនៃសប្តាហ៍​ម៉ូដ​ប៉ារីស​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាតារាដែលមានភាពល្បីល្បាញជាមួយនឹងម៉ូដ​សំលៀកបំពាក់​លំដាប់​ខ្ពស់ ហ្វាន់ ពីងពីង តែងតែធ្វើឲ្យ​មហាជន​កោតសរសើររាល់ពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធីធំៗ។ ក្នុងនោះតួឯកស្រីក្នុងរឿង “មហិច្ឆតា​អ៊ូម៉ីនាង” តែងតែធ្វើឲ្យ​រូបភាពរបស់នាងមានភាពលេចធ្លោដោយ​ជ្រើសរើស​សំលៀកបំពាក់និង​គ្រឿងអលង្ការ​ពី​ម៉ាកល្បីៗ និងអ្នករចនាជាច្រើនជុំវិញពិភពលោក។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ហ្វាន់ ពីងពីង បានក្លាយជាតារាលើគម្របទស្សនាវដ្តី Vogue ដែលចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០២៣ ជា​ភាសា​អង់គ្លេស។ ក្នុង​ការ​បង្ហាញ​ខ្លួន​នេះ សម្រស់​របស់​នាង បង្ហាញ​ពី​ភាព​លេចធ្លោ​បែប​អភិជន និង​មាន​ឥទ្ធិពល​ក្នុង​ការ​បង្ហាញ​ខ្លួន ដែល​ទាក់ទាញ​អ្នក​ទស្សនា​រាប់​សិប​លាន។

នៅលើក្របទស្សនាវដ្តីបន្ទាប់ពីអវត្តមានជាច្រើនឆ្នាំ ហ្វាន់ ពីងពីង បានជ្រើសរើស​គ្រឿងអលង្ការ​ចំនួនពីរដែលរួមមាន The Phoenix Returns និង Brilliant Sun ពីអ្នករចនាជនជាតិ​វៀតណាម Le Nguyen Nhat Linh ។ ការ​រចនា​ទាំង​នេះ​បាន​រួម​ចំណែក​លើក​តម្កើង​សម្រស់​នារី​ត្បូង​ចិនផងដែរ។

ទោះយ៉ាងណាក៏ដោយ ជាង​២០​ឆ្នាំ​នៃ​សកម្មភាព​សិល្បៈ ​ហ្វាន់ ពីងពីង ​បាន​លេច​មុខ​ក្នុង​ស្នាដៃ​ល្បីៗ​ជា​ច្រើន​ទាំង​ក្នុង​វិស័យ​ភាពយន្ត និង​ទូរទស្សន៍​ចិន។ ក្នុងឆ្នាំ ២០១៨ អាជីពរបស់នាងបានរងនូវរឿអាស្រូវគេចពន្ធរហូតត្រូវគេហាមឃាត់មិនឲ្យបង្ហាញមុខក្នុងវិស័យសិល្បៈអស់រយៈពេលដល់ទៅ៥ឆ្នាំឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ថ្ងៃបិទមហោស្រពភាពយន្ត Cannes ហ្វាន់ ពីងពីង នៅតែជាតារាចិនមានឥទ្ធិពលលើឆាកអន្តរជាតិ

ចុចអាន៖ឈុតទី១៣របស់ ហ្វាន់ ពីងពីង លើកម្រាលព្រំក្រហម Cannes ទស្សនិកជននៅតែសរសើរថាលេចធ្លោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម