ជីវិតកម្សាន្ដ
BLACKPINK នឹងសម្រាកមួយរយៈពេលខ្លី មុននឹងបន្តកាលវិភាគដ៏មមាញឹក
បន្ទាប់ពីកាលវិភាគដ៏តានតឹងបានអូសបន្លាយអស់រយៈពេលកន្លះឆ្នាំ ទីបំផុត BLACKPINK នឹងមានការសម្រាកមួយរយៈពេលខ្លីមុនពេលចាប់ផ្តើមការងារដ៏មមាញឹករបស់ពួកគេឡើងវិញ ។

ក្រោយពីស្ថានភាពសុខភាពចុះខ្សោយជាបន្តបន្ទាប់របស់សមាជិកក្រុម BLACKPINK ផលិតកម្ម YG Entertainment បានធ្វើសេចក្តីប្រកាសអំពីការសម្រាកបណ្តោះអាសន្នរបស់ក្រុម មុនពេលបន្តវិលត្រឡប់មកវិញ។ នៅពេលនេះ BLACKPINK នៅតែស្ថិតក្នុងដំណើរការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក Born Pink ហើយក្រុមនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះបន្ទាប់ពីសម្រាក។

ជាក់ស្តែង យោងតាមការប្រកាស BLACKPINK នឹងរីករាយនឹងការសម្រាកមួយរយៈខ្លី បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីលើកទីពីរនៅទីក្រុងស៊ីដនី ក្នុងប្រទេសអូស្ត្រាលីនៅថ្ងៃទី ១៧ ខែមិថុនា។ បន្ទាប់ពីបញ្ចប់សមាជិកទាំង ៤ នាក់នឹងមានពេលប្រហែល ១ ខែដើម្បីសម្រាកនិងបញ្ចូលថាមពលមុនពេលត្រលប់មកវិញជាមួយនឹងកាលវិភាគការប្រគំតន្ត្រីក្នុងប្រទេសបារាំងនៅថ្ងៃទី ១៥ ខែកក្កដា។
យ៉ាងណាមិញ ក្រោយពីការប្រកាសនេះត្រូវបានបង្ហោះ អ្នកគាំទ្របានធូរចិត្តជាខ្លាំងចំពោះការព្រួយបារម្ភ នៅពេលដែល BLACKPINK មានពេលសម្រាកបន្ទាប់ពីកាលវិភាគដ៏តានតឹងជាបន្តបន្ទាប់ដែលមានរយៈពេលកន្លះឆ្នាំ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Song Joong Ki និងភរិយា ស្វាគមន៍កូនប្រុសដំបូងនៅប្រទេសអ៊ីតាលី

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?