Connect with us

ជីវិតកម្សាន្ដ

គ្រូពេទ្យវះកាត់បង្ហាញតារា K-POP ៤ រូប ដែលនារីជុំវិញពិភពលោកចង់កែសម្ផស្សដូចបំផុត

បានផុស

នៅ

អ្នក​គាំទ្រ​តារា​ជា​ច្រើន​តែង​ប្រាថ្នា​ចង់​បាន​សម្រស់​ដូច​តារា​ដែលខ្លួនពេញចិត្ត ខណៈមនុស្សមួយចំនួនជ្រើសរើសយកការវះកាត់កែសម្ផស្ស។ ហើយ​វា​មិន​មែន​មាន​តែ​ជនជាតិ​កូរ៉េ​ទេ​ដែល​ចង់​មាន​មុខ​ដូច​តារា K-Pop ក្នុងនោះក៏មានជនបរទេសជាច្រើនផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ស្ត្រីនៅអាស៊ីអាគ្នេយ៍ដែលមកមន្ទីរពេទ្យ វេជ្ជបណ្ឌិត Lee Kyung Min និងវេជ្ជបណ្ឌិត Lee Mun Ki នៃមន្ទីរពេទ្យ Gangnam Branch ID Hospital បានចែករំលែកនៅលើ YouTube ថា តារាដែលប្រើជា​ម៉ូដែល​វះកាត់​កែសម្ផស្ស​គឺគ្មាននរណាក្រៅពី Jennie និង Lisa សមាជិក្រុម BLACKPINK នោះទេ។ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​តារា​ទាំង​ពីរ​នេះល្បី​ក្នុង​ប្រទេស​ដូច​ជា ហ្វីលីពីន ឥណ្ឌូនេស៊ី ជាដើម?

ពេលនិយាយដល់ Jennie មិនមែនត្រឹមតែជាមុខមាត់ប៉ុណ្ណោះទេ។ វាជាលក្ខណៈពិសេស​បន្ថែម​លើផ្ទៃ​មុខ​ដែល​បំពេញគ្នា​ទៅវិញទៅមក​កាន់តែប្រសើរ។ វេជ្ជបណ្ឌិត Lee Munki បន្ថែមថា ភាព​ទាក់ទាញ​របស់នាង​គឺស្ថិត​នៅ​លើភ្នែក និង​ច្រមុះ​ដែល​សក្ដិសម​នឹង​និន្នាការ​បច្ចុប្បន្ន។ នាង​មាន​ភ្នែក​គួរ​ឲ្យ​ទាក់ទាញ ច្រមុះ​មិន​វែង​ពេកទេ មិន​ធំពេក ហើយ​ផ្ដោត​លើ​ចុង​បញ្ចប់។

ជាមួយ​គ្នា​នេះ Lisa មាន​ភាព​ទាក់​ទាញ​ដោយ​មាន​តុល្យភាព​រវាង​លក្ខណៈ​អាស៊ី​អាគ្នេយ៍​ដាច់​ដោយ​ឡែក​ពី​គ្នា និង​រូបរាង​បែប​លោក​ខាង​លិច​បន្តិច។ មុខរបស់នាង​ខ្លី គួរឲ្យ​ស្រលាញ់​ដូចកូនក្មេង ហើយច្រមុះរបស់ Lisa មានភាពទាក់ទាញពិសេស ដែលរួម​ចំណែក​ដល់​ភាព​ស្រស់ស្អាត។

ចំណែកឯអ្នកជំងឺមកពីប្រទេសជប៉ុននិងចិន ​វេជ្ជបណ្ឌិតទាំងពីរនាក់បាននិយាយថា តារាទាំងពីររូបដែលមានមុខមាត់ទាក់ទាញជាងគេគឺ Miyeon និង Shuhua សមាជិកក្រុម (G)I-DLE។

ជាការពិត Miyeon ក៏មានប្រជាប្រិយភាពផងដែរ​ចំពោះអ្នក​មកពី​មជ្ឈិមបូព៌ា និងប្រទេសលោកខាងលិច។ Miyeon ស្អាត​គ្រប់​កន្លែង ច្រមុះរបស់នាង​គឺជាអ្វីដែលផ្តល់ឲ្យ​នាងនូវរូបរាង​អាថ៌កំបាំង។ ដោយសារតែច្រមុះរបស់មនុស្សមានសារៈសំខាន់ចំពោះសុខភាពផ្លូវដង្ហើម លោកវេជ្ជបណ្ឌិត បាននិយាយថាហើយអ្នកជំងឺដែលមានច្រមុះធំ មិនចង់កាត់បន្ថយ​ទំហំច្រមុះរបស់ពួកគេ​ច្រើនពេកទេ។ ជំនួសឲ្យ​ការកាត់បន្ថយទំហំច្រមុះដែល​ធំពេក មនុស្សជាច្រើនចូលចិត្ត​ការផ្លាស់ប្តូរ​ធម្មជាតិ ស្រដៀង​នឹង​ច្រមុះ​របស់ Miyeon។

សម្រាប់ Shuhua ត្រូវបានកោតសរសើរចំពោះភ្នែកដ៏ទាក់ទាញរបស់នាង។ នាងមានភ្នែកដូចកូន​ឆ្កែតូចគួរឲ្យ​ស្រលាញ់ ខណៈអ្នកជំងឺជនជាតិជប៉ុន និងចិនជាច្រើនដែលចង់បានភ្នែក​មុតស្រួច ប៉ុន្តែគួរឲ្យស្រលាញ់ ហើយគេតែងតែយករូបថតរបស់ Shuhua ទៅ​មន្ទីរពេទ្យ។

យ៉ាងណាមិញ ​តារា​ទាំង​អស់​ដែល​បាន​រៀបរាប់​ខាង​លើ​សុទ្ធ​តែ​មាន​ទម្រង់​មុខ​ស្រស់​ស្អាត​ប្លែក​ភ្នែក។ ត្បិតថា​មានមនុស្ស​ចង់បាន​រាង​ស្អាត​ដូច​មនុស្ស​ស្រី​ទាំង​នេះ ប៉ុន្តែ​ក្នុង​ការ​វះកាត់​រឿង​សំខាន់​ដែល​គ្រូពេទ្យ​តែង​តែ​ណែនាំ​ដល់​អ្នក​ជំងឺ ​គឺត្រូវតែគិតឲ្យ​បាន​ហ្មត់ចត់ មុន​នឹងធ្វើការ​សម្រេចចិត្ត ដោយសារតែរូបរាងនៃច្រមុះនឹងនៅជាមួយយើងអស់មួយជីវិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បាត់មុខ ៥ ឆ្នាំ វិលមកវិញ ហ្វាន់ ពីងពីង នៅតែឈរជើងជាតារាលំដាប់ខ្ពស់ដដែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម