ជីវិតកម្សាន្ដ
ទស្សនិកជនរិះគន់សមត្ថភាពសម្ដែងរបស់ Dilraba ថាមិនសមជាកំពូលតារា
តារាសម្ដែងចិន Dilraba ត្រូវទស្សនិកជននាំគ្នារិះគន់មិនទុកមុខ ក្រោយពេលនាងលេចមុខក្នុងរឿងភាគថ្មី ព្រោះសមត្ថភាពសម្ដែងរបស់នាងហាក់ធ្លាក់ចុះ បើប្រៀបនឹងរឿងមុនៗ រឿងមួយនេះ នាងទទួលបានពិន្ទុគាំទ្រតិចបំផុត។

បន្ទាប់ពីខ្សែភាពយន្ត “Prosecution Elite” ត្រូវបានចាក់ផ្សាយចប់ ទស្សនិកជនហាក់មិនពេញចិត្តសមត្ថភាពសម្ដែងរបស់ Dilraba ទាល់តែសោះ ហើយគ្រប់គ្នាលើកឡើងនូវមតិអវិជ្ជមានស្រដៀងៗគ្នាថា តារាស្រីវ័យ ៣១ឆ្នាំរូបនេះ មិនសក្តិសមឈរក្នុងតារាងកំពូលតារាស្រីចិន។

បន្ថែមពីលើការរិះគន់នូវការសម្ដែងខ្សែភាពយន្តសម័យទំនើប ទស្សនិកជនមួយចំនួនបានបង្អាប់រូបសម្រស់របស់ Dilraba ថាមិនសមសម្ដែងជាតួបុរាណ ព្រោះរូបរាងរបស់នាងមិនស៊ីគ្នានឹងសម័យមុនឡើយ។

យ៉ាងណាមិញ នោះគ្រាន់តែជាមតិមួយចំនួនប៉ុណ្ណោះ ជាក់ស្ដែងតារាស្រីរូបនេះ កំពុងទទួលបានប្រជាប្រិយភាពល្បីល្បាញគ្របដណ្ដប់ពាសពេញប្រទេសចិន ព្រមទាំងអន្តរជាតិផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍
ចុចអាន៖ Dilraba រងការរិះគន់ ក្រោយផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងអលង្ការឲ្យប្រេន Dior

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់