ជីវិតកម្សាន្ដ
Charlie Puth និពន្ធបទចម្រៀងអាល់ប៊ុមចុងក្រោយ ពេលកំពុងរួមភេទ
ទស្សនាវដ្ដី Interview Magazine បានចុះផ្សាយកាលពីពេលថ្មីៗនេះអំពីកិច្ចសម្ភាសន៍ជាមួយតារាចម្រៀងប៉ុប Charlie Puth ជាពិសេសបានលាតត្រដាងពីរឿងរ៉ាវនៅពីក្រោយការតែងនិពន្ធបទចម្រៀងរបស់តារារូបនេះ ។

ក្នុងបទសម្ភាសន៍នោះ តារាចម្រៀងប្រុសរូបនេះបានសារភាពថា បទចម្រៀង “Marks on Your Neck” ដែលត្រូវបានបញ្ចូលក្នុងអាល់ប៊ុមចុងក្រោយបង្អស់ “Charlie” ត្រូវបានតែងនិពន្ធឡើង អំឡុងពេលលោករួមភេទបានពាក់កណ្ដាលទី ។
Charlie Puth បានលាតត្រដាងទៀតថា “ខ្ញុំសរសេរបទចម្រៀងមួយនេះ នៅក្នុងអំឡុងពេលរួមភេទប៉ុន្តែនៅពេលនោះ បទភ្លេងហាក់ដូចជាចាក់ចូលក្នុងក្បាលរបស់ខ្ញុំ ហើយខ្ញុំបានឈប់រួមភេទ និងថតសំឡេងច្រៀងក្នុងបទមួយនេះតែម្ដង” ។

Charlie Puth បានបន្តទៀតថា “លោកធ្វើបែបនេះដើម្បីកំណត់សំឡេងច្រៀងរបស់លោក ហើយបន្ទាប់មកលោកក៏បន្តសកម្មភាពរួមភេទវិញ បន្ថែមពីលើនោះលោកបានអរគុណចំពោះបទពិសោធន៍មួយនេះ ក្នុងការជួយពន្លឿនលោកក្នុងការបញ្ចប់និពន្ធបទចម្រៀងពីអាល់ប៊ុមចុងក្រោយរបស់លោក” ។
គួរបញ្ជាក់ថា នេះមិនមែនជារឿងចម្លែកនោះទេចំពោះ Charlie Puth ពោលកាលពីពេលថ្មីៗ តារាចម្រៀងរូបនេះក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលផងដែរ ដោយលោកបាននិយាយតាមទូរស័ព្ទជាមួយកាសែត New York Post ថា “លោកចូលចិត្តស្រាត” ហើយជារឿយៗលោកតែងតែស្រាតសម្រាកនៅសួនច្បារក្រោយផ្ទះរបស់លោកថែមទៀតផង ៕

ប្រែសម្រួល ៖ នាងតូច
ចុចអាន៖គ្រាន់តែ V ប្ដូរពណ៌សក់ថ្មី ហ្វេនលើកគ្នាមកជជែកពេញបណ្ដាញសង្គម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ