Connect with us

ជីវិតកម្សាន្ដ

នាយករដ្ឋមន្រ្តី កូរ៉េខាងត្បូង បញ្ជាពង្រឹងវិធានការសុវត្ថិភាពក្នុងព្រឹត្តិការណ៍គម្រប់ខួប ១០ ឆ្នាំរបស់ BTS

បានផុស

នៅ

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Han Duck-soo នៅថ្ងៃសុក្រនេះបានបញ្ជាចាត់វិធានការការពារសុវត្ថិភាពឲ្យបានហ្មត់ចត់ ខណៈដែលហ្វូងមនុស្សយ៉ាងច្រើនត្រូវបានគេរំពឹងថា នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ ដែលជាខួបលើកទី ១០ របស់ក្រុម BTS នៅចុងសប្ដាហ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅនាយប់ថ្ងៃសៅរ៍នៅសួនច្បារក្បែរទន្លេ Han ក្នុងតំបន់ Yeouido នៃទីក្រុងសេអ៊ូល ហើយរំពឹងថា នឹងទាក់ទាញអ្នកគាំទ្រប្រមាណ ៣០ ម៉ឺននាក់នៅទូទាំងពិភពលោក ។ ព្រឹត្តិការណ៍ Festa គឺជាផ្នែកមួយនៃខួបលើកទី ១០ របស់ BTS ដើម្បីរំលឹកដល់ការឈានជើងចូលក្នុងវិថីសិល្បៈរយៈពេលមួយទសវត្សរ៍របស់ក្រុមនេះ ។

លោកនាយករដ្ឋមន្រ្តី បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “មនុស្សមួយចំនួនធំនឹងប្រមូលផ្តុំគ្នាក្នុងពេលតែមួយ ហើយព្រឹត្តិការណ៍នេះក៏នឹងរួមបញ្ចូលការបាញ់កាំជ្រួចផងដែរ ដូច្នេះត្រូវមានការអនុវត្តវិធានការចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតមានលើហ្វូងមនុស្ស” ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការត្រួតពិនិត្យទីកន្លែងរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការដឹកជញ្ជូនសាធារណៈ ខណៈដែលអ្នកចូលរួមភាគច្រើនរំពឹងថា នឹងប្រើប្រាស់រថយន្តក្រុង និងរថភ្លើងក្រោមដីដើម្បីត្រឡប់ទៅផ្ទះវិញ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Festa ដែលជាខួបលើកទី ១០ របស់ BTS នឹងប្រារព្ធឡើងក្នុងទីក្រុងសេអ៊ូលរហូតដល់ថ្ងៃទី២៥ ខែមិថុនា នៅកន្លែងផ្សេងៗក្នុងរាជធានី ក្រោមពាក្យស្លោក “BTS presents everywhere” ។ ជាមួយគ្នានេះ ក៏នឹងមានការផ្តល់ជូននូវផ្ទាំងទស្សនីយភាពផ្សេងៗ រួមទាំងការបាញ់កាំជ្រួចជាដើម ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖V បង្កើតកំណត់ត្រាពិភពលោក មានអ្នកតាមដាន ៦០ លាននាក់នៅលើ Instagram

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម