Connect with us

ជីវិតកម្សាន្ដ

ភាពយន្ត “Spider Man” ថ្មី មិនអនុញ្ញាតឱ្យចាក់បញ្ចាំងនៅអារ៉ាប់រួម

បានផុស

នៅ

យោងការចុះផ្សាយពីសារព័ត៌មាន Vox Cinemas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ថា ខ្សែភាពយន្ត “Spider Man: Into the Spider-Verse” មិនអាចចាក់ផ្សាយនៅអារ៉ាប់រួមនោះទេ ខណៈមូលហេតុពិតប្រាកដ មិនត្រូវបញ្ជាក់ឱ្យច្បាស់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែភាពយន្តគំនូរជីវចលរឿង Spider-Man ដែលធ្លាប់ទទួលពានរង្វាន់អូស្ការកាលពីឆ្នាំ២០១៨ ត្រូវបានប្រកាសថ្ងៃចាក់បញ្ចាំងនៅថ្ងៃទី២ ខែមិថុនា នៅសហរដ្ឋអាមេរិក ហើយត្រូវបានកំណត់សម្រាប់ការចាក់បញ្ចាំងនៅបណ្ដាប្រទេសផ្សេងៗ នៅថ្ងៃទី២២ ខែមិថុនា។

មុនថ្ងៃចាក់បញ្ចាំងមកដល់ បណ្ដារោងកុននៅអារ៉ាប់រួម បានប្រកាសថា ខ្សែភាពយន្ត “Spider Man: Into the Spider-Verse” មិនអនុញ្ញាតឱ្យចាក់បញ្ចាំងឡើយ។ បណ្ដារោងកុនធំៗនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាតា គុយវ៉ែត អូម៉ង់ និងបារ៉ែន សុទ្ធតែពុំមានកាលវិភាគចាក់ផ្សាយរឿងនេះ។

ជុំវិញមូលហេតុហាមឃាត់នេះ ពុំមានមន្ត្រីវិចិត្រសិល្បៈមកបញ្ជាក់ជាផ្លូវការឡើយ ប៉ុន្តែបើតាមការអត្ថាធិប្បាយរបស់ក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ UAE កាលពីថ្ងៃចន្ទបាននិយាយនៅលើ Twitter ថា “អារ៉ាប់រួមនឹងមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយ ឬការបោះពុម្ពផ្សាយខ្លឹមសារសាច់រឿងដែលផ្ទុយនឹងគុណតម្លៃ និងគោលការណ៍របស់ខ្លួនឡើយ” ។ តាមការអះអាងមួយនេះ គេអាចដឹងបានថា ការហាមឃាត់ខ្សែភាពយន្ត “Spider Man: Into the Spider-Verse” តាមបណ្ដារោងកុននៅអារ៉ាប់រួម មកពីរឿងនេះមានឈុតឆាកបង្ហាញពីទំនាក់ទំនងផ្លូវភេទ ដែលផ្ទុយទៅនឹងប្រពៃណីប្រទេសមជ្ឈិមបូព៌ាមួយនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Charlie Puth និពន្ធបទចម្រៀងអាល់ប៊ុមចុងក្រោយ ពេលកំពុងរួមភេទ

ចុចអាន៖ ទស្សនិកជនរិះគន់សមត្ថភាពសម្ដែងរបស់ Dilraba ថាមិនសមជាកំពូលតារា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៣ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

Sokha Hotels

ព័ត៌មានពេញនិយម