Connect with us

ជីវិតកម្សាន្ដ

តារា ៣ ដួង ចែករំលែកក្ដីស្រលាញ់ដល់សិស្សជាង ៣០០ នាក់ នៅសាលាចំនួន ២

បានផុស

នៅ

ដើម្បី​ចូលរួម​លើកទឹកចិត្ត និង​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​ប្អូនៗ ដែល​កំពុង​សិក្សា​ក្រេប​យកចំណេះ​វិជ្ជា តារា​ប្រុស​-​ស្រី ៣ រូប ព្រមទាំង​សប្បុរសជន បាន​ឧបត្ថម្ភ​ថវិកា និង​ទិញ​សម្ភារៈ​សិក្សា​ចែក​សិស្ស​ជាង ៣០០ នាក់ នៅ​សាលា​ចំនួន ២ នៃ​ខេត្ត​ស្វាយរៀង និង​ព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​សិស្ស​ជាង ៣០០ នាក់ នៅ​ក្នុង​សាលារៀន​ចំនួន ២ នោះ​រួមមាន ៖ សាលាបឋមសិក្សា​វត្ត​បល្ល័ង្ក​ជា (​សិស្ស​ចំនួន ១៣៥ នាក់​) ស្ថិតនៅ​ភូមិ​បល្ល័ង្ក​ជាប​ង្ក័​ជា ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង និង​សាលា​អនុវិទ្យាល័យ​ហ៊ុនសែន​សូរ​ថ្មី​(១៥៧ នាក់​) ស្ថិត​ក្នុង​ឃុំ​អង្គ​សរ ស្រុក​មេសាង ខេត្ត​ព្រៃវែង។

ចំណែក​តារា​ចម្រៀង និង​សម្ដែង​ទាំង ៣ រូប ដែល​ឧបត្ថម្ភ​ថវិកា ព្រមទាំង​សម្ភារៈ​សិក្សា​នោះ​រួមមាន ៖ ១.​តារា​សម្ដែង​រូប​ស្រស់​កញ្ញា ពេជ្រ ចរណៃ ​ល្បី​ខាង​ក្បាច់គុន​ល្បុក្កតោ​បុរាណ​ខ្មែរ ,២.​អតីត​តារា​ចម្រៀង​អ្នកនាង អេមមី ,​លោក ឌឿ វិសាល ហៅ ធូ តារា​ចម្រៀង និង​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩។ បន្ថែម​នោះ ក៏​មាន​សប្បុរសជន​ជា​ច្រើន បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ព្រមទាំង​សម្ភារៈ​សិក្សា​ផង​ដែរ។ ចំពោះ​សម្ភារៈ​សិក្សា​រួមមាន​ដូចជា សៀវភៅ ប៊ិច ខ្មៅ​ដៃ ជ័រលុប ,​ហ្វឺត ក្រដាសរ៉ាម និង​ម៉ាស៊ីន​ព្រីន​(​សម្រាប់​ប្រើប្រាស់​កិច្ចការ​ក្នុង​សាលារៀន​)។

តារា​សម្ដែង ពេជ្រ ចរណៃ បាន​សម្ដែង​អារម្មណ៍​រំភើប និង​រីករាយ បន្ទាប់ពី​បាន​ជួប​ចែករំលែក​ក្ដី​ស្រលាញ់។ មិន​តែ​ប៉ុណ្ណោះ កញ្ញា ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្អូនៗ និង​ក្មួយៗ ឲ្យ​ខិតខំ​ប្រឹង​សិក្សា​ដើម្បី​ក្រេប​យក​ចំណេះដឹង​ទៅ​ថ្ងៃ​អនាគត។

លោក​នាយក និង លោកគ្រូ អ្នកគ្រូ ក៏បាន​ថ្លែង​អំណរគុណ​ដល់​តារា​ប្រុស​-​ស្រី​ទាំង ៣ រូប​ខាងលើ ព្រមទាំង​សប្បុរសជន​ទាំងអស់ ដែល​បាន​រួម​ចំណែក​ចែក​ក្ដី​ស្រលាញ់ និង​សម្ភារៈ​សិក្សា​ដល់​ពួកគាត់​(​សិស្ស​)​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម