Connect with us

ជីវិតកម្សាន្ដ

មកដឹងពីអាហារតារាអន្តរជាតិ ៦ ដួង ចូលចិត្តបំផុត

បានផុស

នៅ

កន្លងមកធ្លាប់តែឃើញគេនិយាយអំពីសម្ភារប្រើប្រាស់ ស្នាដៃ និងសម្រស់តារាជាដើម ។ ប៉ុន្តែថ្ងៃនេះ “កម្ពុជាថ្មី” នឹងនាំអារម្មណ៍អ្នក មកដឹងពីអាហារតារាអន្តរជាតិ ១០ ដួង ចូលចិត្តញ៉ាំម្ដង ៖

១. Harry Styles

អតីតសមាជិកក្រុមចម្រៀង One direction រូបនេះ ពេញចិត្តម្ហូបរបស់ប្រទេសម៉ិកស៊ីកូ ។ លោកអាចញ៉ាំវាមួយថ្ងៃបីពេល និងជាអាហារសម្រន់ក៏បានដោយមិនណាយចិត្ត ហើយអាហារទាំងនោះមានដូចជា Tacos និង Guacamole ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Scarlett Johansson

តារាសម្ដែងអាមេរិក Scarlett Johansson ចូលចិត្តស្លាបមាន់ Buffalo ជាខ្លាំង ។ នាងនិយាយថា “ព្រះជាម្ចាស់អើយ ខ្ញុំគិតឃើញស្លាបមាន់ Buffalo រហូត ខ្ញុំញៀនវាហើយ” ។

៣. Jennifer Aniston

យោងតាមប្រភពច្បាស់លាស់បានឲ្យដឹងថា Jennifer ចូលចិត្ត Nachos ជាអាហារ ទោះបីវាធ្លាក់លើដីក៏នាងរើសវាមកវិញដើម្បីញ៉ាំដែរ ។ បើ Jennifer ធ្វើ Nachos ខ្លួនឯង នាងមិនរំលងប្រេងដូងនោះទេ ។

៤. Katy Perry

Katy Perry ចូលចិត្តផ្សិតដោយសារវាផ្ដល់ប្រយោជន៍ដល់សុខភាពផង និងមានរសជាតិឆ្ងាញ់ផង ។ តារាចម្រៀង Katy ញ៉ាំផ្សិតគ្រប់ប្រភេទ ប៉ុន្តែចូលចិត្តផ្សិត Truffles ដែលមានតម្លៃថ្លៃបំផុតជាងគេ ។

៥. Selena Gomez

តារា​ចម្រៀង​ល្បី​ឈ្មោះ Selena Gomez ចូលចិត្តញ៉ាំជ្រក់ នាងតែងតែបន្ថែមវាទៅក្នុងអាហារប្រចាំថ្ងៃរបស់ខ្លួនមិនដែរខានសោះឡើយ ។

៦. Gigi Hadid

Gigi កំពូលតារាម៉ូដែលពិភពលោកទម្លាយថា អាហារសំណព្វចិត្តរបស់នាងគឺ បឺហ្គឺរ ជាពិសេសបឺហ្គឺរ JG Melon ។ នាងជាគំរូដ៏ល្អសម្រាប់ក្មេងស្រីសម័យនេះ ព្រោះ Gigi មិនដែរនាំចិត្តអ្នកគាំទ្រខ្លួនឲ្យសម្រកទម្ងន់ដោយបង្អត់អាហារ ឬហូបមិនឆ្ងាញ់ទេ គ្រាន់តែត្រូវថែរក្សាសុខភាពប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកដឹងពីជំងឺប្រចាំកាយរបស់តារាអន្តរជាតិ ១០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម