Connect with us

ជីវិតកម្សាន្ដ

តារាល្បី៣ដួង និងសប្បុរសជនចែករំលែកក្តីស្រឡាញ់ដល់សិស្សជាង៣០០នាក់នៅសាលាចំនួន២

បានផុស

នៅ

ដើម្បីចូលរួមលើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់ដល់ប្អូនៗដែលកំពុងសិក្សាក្រេបយកចំណេះវិជ្ជាតារាប្រុស-ស្រីល្បី៣រូបព្រមទាំងសប្បុរសជនបានឧបត្ថម្ភថវិកា និងទិញសម្ភារ:សិក្សាចែកសិស្សជាង៣០០នាក់នៅសាលាចំនួន២ នៃខេត្តស្វាយរៀង និងព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់សិស្សជាង៣០០នាក់នៅក្នុងសាលារៀនចំនួន២នោះរួមមាន សាលាបឋមសិក្សាវត្តបល្ល័ង្កជា (សិស្សចំនួន​១៣៥​នាក់) ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង និងសាលាអនុវិទ្យាល័យហ៊ុនសែនសូរថ្មី​(១៥៧នាក់) ស្ថិតនៅក្នុងឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង។

ចំណែកតារាចម្រៀង និងសម្តែងទាំង៣រូបដែលឧបត្ថម្ភថវិការព្រមទាំងសម្ភារ:សិក្សានោះរួមមាន ១.តារាសម្ដែងរូបស្រស់ កញ្ញា ពេជ្រ ចរណៃ ដែលល្បីខាងក្បាច់គុនល្បុក្កតោបុរាណខ្មែរ ,២.អតីតតារាចម្រៀងអ្នកនាង អេមមី លោក ឌឿ វិសាល ហៅធូ គឺតារាចម្រៀង និងជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ព្រមទាំងសប្បុរសជនដូចជា លោក ប៉ែន វ៉ាន និងលោក ប៉ែន ទូចវណ្ណ: (វណ្ណ: អភិរូហ៍) និងលោកស្រីព្រមទាំងបុត្រទាំង៣, លោក នួន ម៉ូលីន,លោកស្រី ដែង ច័ន្ទកញ្ញា និងស្វាមី ,លោកស្រី ញុឺង ចាន់នី និងស្វាមី, អ្នកគ្រូ ទែន ធីតា ,អ្នកគ្រូ សំ ឃុន្នី ,លោកគ្រូ ហួន លាងស្រេង ,លោក គួយ វិសាល,លោកគ្រូ ព្រាប ច័ន្ទភីរម្យ ,លោក គី ឈាង ហេង ,កញ្ញា ហឿន គន្ធា ,លោ ក បូ រ៉ា (សំអាងការ ហង្ស) និងអ្នកគ្រូ សាង សូរិយាដាណេ ។

សម្ភារ:សិក្សារួមមានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប ,ហ្វឺត ក្រដាសរ៉ាម និងម៉ាស៊ីនព្រីន(សម្រាប់ប្រើប្រាស់កិច្ចការក្នុងសាលារៀន)។

តារាសម្តែង ពេជ្រ ចរណៃ ដែលបានចុះមកដោយផ្ទាល់គឺបានសម្តែងអារម្មណ៍រំភើប និងរីករាយបន្ទាប់ពីបានជួបចែករំលែកក្តីស្រលាញ់។ មិនតែប៉ុណ្ណោះកញ្ញាក៏បានផ្តាំផ្ញើដល់ប្អូនៗ និងក្មួយៗឲ្យខិតខំប្រឹងសិក្សាដើម្បីក្រេបយកចំណេះដឹងទៅថ្ងៃអនាគត់។

លោកនាយក និងលោកគ្រូ អ្នកគ្រូក៏បានថ្លែងអំណរគុណដល់តារាប្រុស-ស្រីទាំង៣រូបខាងលើ ព្រមទាំងសប្បុរសជនទាំងអស់ដែលបានរួមចំណែកចែកក្តីស្រលាញ់ និងសម្ភារ:សិក្សាដល់ពួកគាត់ផងដែរ ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម