Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្ទេរលុយច្រឡំជិត ៦ពាន់ដុល្លារ

បានផុស

នៅ

ភ្នំពេញ៖ ម្ចាស់ម្កុដ Miss Grand Cambod ia២០ ២២កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្មីៗនេះបានធ្វើឲ្យមហាជននិង អ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីនាងបានបង្ហោះរឿងរ៉ាវពិបាកចិត្តមួយខណ:ពេលនាងប៊ិះ និងត្រូវខាតបង់ថវិការហូតជិត៦០០០ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងដែលធ្វើឲ្យមហាជនពិសេសគឺអ្នកគាំទ្ររបស់ វត្តីសារ៉ាវឌ្ឍី មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ព្រោះស្រីស្អាតរូបនេះផ្ញើលេខកុងធនាគារច្រឡំទៅឲ្យខាងភាគីក្រុមហ៊ុនថៃមួយដែលត្រូវផ្ទេរទឹកប្រាក់មកឲ្យនាង។ ចំនួនទឹកប្រាក់ដែលផ្ទេរច្រឡំចូលទៅគណនីផ្សេងនោះគឺមានរហូតប្រមាណជិត៦០០០ដុ ល្លារអាមេរិកឯណ្ណោះ។ ប្រការនេះទើបធ្វើឲ្យ វត្តី ភ័យស្លន់ស្លោរប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីស្វែងរកមកវិញ។

ដោយសារឃើញបែបនេះ ទើបអ្នកគាំទ្របវរកញ្ញារូបនេះបានផ្ញើសាសួរនាំដោយក្នុងនោះ ក៏មានអ្នកខ្លះអះអាងរ៉ៃ​អង្គាសលុយ ដើម្បីលើកទឹកចិត្តនាងវិញផងដែរ ប្រសិនជាលុយដែលផ្ទេរច្រឡំនោះមិនត្រូវបានគេបាញ់ឲ្យនាងវិញ។ សំណេរអ្នកគាំទ្ររបស់វត្តីនៅក្នុងគ្រុបបានបញ្ជាក់ថា ផ្ញើសារលើកទឹកចិត្តតីផង បើមិនបានលុយមកវិញទេចាំហ្វេន donationsឲ្យវិញម្នាក់៦ ដុល្លារស្មើរ១០០០នាក់ គ្រប់ហើយ។

បន្ទាប់ពីឃើញការលើកទឹកចិត្តដូច្នេះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយតបដោយអារម្មណ៍រំភើបថា​មើលឃើញសារនេះហើយចង់យំ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្រលាញ់ដល់ខ្ញុំ អរគុណហ្វេនគ្រប់​គ្នាគ្រប់គ្រុបដែលចាំ Support ស្រីតី រហូតមកអរគុណដែលចូលមកធ្វើឱ្យជីវិតខ្ញុំស្គាល់ពាក្យថា កក់ក្តៅក្តីស្រ លាញ់និងគ្រួសារនៅពេលនេះ។

បើតាមការបញ្ជាក់បន្ថែមពីបវរកញ្ញា វត្តីសារ៉ាវឌ្ឍីបានឲ្យដឹងថា ចំនួនទឹកលុយដែលផ្ទេរច្រឡំនោះ គឺនាងទទួលបានមកវិញហើយ បន្ទាប់ពីការប្រកាស៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម