ជីវិតកម្សាន្ដ
ឌី សូនីតា ច្រានចោលដំណឹងត្រៀមចូលរោងការជាមួយ ណាន វីសារ
តារាសម្ដែងអ្នកនាង ឌី សូនីតា ថ្មីៗនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈមានដំណឹងថាអ្នកមេម៉ាយកូនមួយរូបស្រស់រូបនេះ កំពុងមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយតារាចម្រៀងវ័យក្មេង ណាន វីសារ។ ដំណឹងដ៏ភ្ញាក់ផ្អើលនេះកើតឡើងស្របពេលផេកហ្វេសប៊ុកមួយ បានទម្លាយពីរូបភាពស្និទ្ធស្នាលកៀកកើយរវាងតារាស្រី ឌី សូនីតា និង ណាន វីសារ។

ប្រភពនោះបានទម្លាយសារភ្ជាប់រូបភាពតារាពីរដួងនេះដូច្នេះថា «អាយុគ្រាន់តែជាតួលេខ ខាងស្រីបងខាងប្រុសជាង ១០ ឆ្នាំតើ មានអីមិនល្អនែស មែនអត់ Team ស្រីអាយុបង។ គោរពការសម្រេចចិត្ត Idol Visa Nan ណាន វីសារ Congratulations ថ្ងៃណាត់ជួបលើកដំបូងត្រៀមចូលរោង ពិភពលោកនេះ ពណ៌ស៊ីជម្ពូល្អណាស់ Dy Sonita»។

បន្ទាប់ពីមានការបញ្ចេញបែបនេះគេសង្កេតឃើញថាមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយអំពីដំណឹងនេះ បង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រជុំវិញទំនាក់ទំនងរបស់តារាស្រីរៀមច្បងអ្នកនាង ឌី សូនីតា និងតារាប្រុសលោក ណាន វីសាល។ ប៉ុន្តែយ៉ាងណាមិញត្រូវបានអ្នកនាង ឌី សូនីតា បានចេញមកច្រានចោលព័ត៌មានខាងលើនេះផ្ទុះពីការសង្ស័យ។

ស្រាយមន្ទិល និងចម្ងល់ខាងលើ តារាសម្ដែងអ្នកនាង ឌី សូនីតា បានបញ្ជាក់ឲ្យដឹងថា នាងគ្រាន់តែស្លៀកឈុតនេះលេងតែប៉ុណ្ណោះ ព្រោះអ្នកនាងជាម្ចាស់សម្អាងការស្រាប់។ ឌី សូនីតា បានលើកឡើងថា «បងៗសារព័ត៌មានហើយ ចូលរោងការទៅណា។ ទំនេរៗ ស្លៀកថតលេងហ្នឹងណា បើខ្លួនឯងម្ចាស់សម្អាងហ្នឹងមែនអត់ វីសា? Visa Nan ណាន វីសារ»៕
អត្ថបទ ៖ ចាន់រ៉ា



-
KPT+២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់