Connect with us

ជីវិតកម្សាន្ដ

សុខ ពិសី រំភើបខ្លាំង ក្រោយនារីម្នាក់ លះបង់សាច់ខ្ចីសាក់រូបនាងលើស្មា

បានផុស

នៅ

តារា​ចម្រៀង​កញ្ញា សុខ ពិសី គិត​រហូត​មក​ទល់​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់ទុកថា នាង​ជា​កំពូល​តារា​ចម្រៀង​សំនៀង​ផ្អែម ដែល​រក្សា​បាន​ការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​មិន​ចេះ​ថមថយ។ ម្យ៉ាងទៀត ពិសី ថ្វីត្បិត​នាង​មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​មែន ប៉ុន្តែ​គេ​នៅ​គិត​ថា​នាង​ជា​រាជិនី​សម្រស់​ដែល​ស្រស់​ស្អាត​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុផល​នេះ​ហើយ​ទើប​បាន​អ្នកគាំទ្រ​យល់​ឃើញ​ថា នេះ​ជា​ជោគជ័យ​ដ៏​ធំ​របស់​តារា​ស្រី​កញ្ញា សុខ ពិសី បន្ថែម​ទៀត ទាំង​រូប​សម្ផស្ស អាជីព​សិល្បៈ និង​មុខ​ជំនួញ​របស់​នាង​នា​ពេល​បច្ចុប្បន្ន។ មិន​តែ​ប៉ុណ្ណោះ ពិសី ក៏​នៅតែ​រក្សា​បាន​សន្ទុះ នៃ​ការ​គាំទ្រ និង​មាន​ទីផ្សារ​ចម្រៀង​ខ្លាំង​មិន​ចាញ់​មិត្តភ័ក្ដិ​រួម​ជំនាន់​ឡើយ។

ដោយឡែក​ចាប់អារម្មណ៍​រឿង​ធ្វើ​ឲ្យ​តារា​ចម្រៀង​សំនៀង​ផ្អែម កញ្ញា សុខ ពិសី រំភើប​ខ្លាំង​ថែម​ទៀត​នោះ ក្រោយ​ពេល​តារា​ស្រី​រូប​នេះ​បាន​ឃើញ​អ្នកគាំទ្រ​របស់​ខ្លួន​ម្នាក់​ដែល​ស្រលាញ់​នាង​ពេក រហូត​ចំណាយ​សាច់​ខ្ចី​សាក់​ឈ្មោះ សុខ ពិសី លើ​ដើមទ្រូង​យ៉ាង​មាន​ន័យ​ទៀត​ផង។

តាមរយៈ​រូបភាព​ដែល​នារី​រូប​នោះ​បាន​ឆ្លាក់​ឈ្មោះ​កំពូល​តារា​ចម្រៀង សុខ ពិសី បាន​សរសេរ​ថា«Sok Pisey DiLyQueen»។ យ៉ាងណាមិញ បន្ទាប់ពី​ឃើញ​រូបភាព​បែបនេះ សាមីខ្លួន​កញ្ញា សុខ ពិសី ក្រៅពី​បង្ហាញ​អារម្មណ៍​រំភើប នាង​ក៏​លើកឡើង​ដោយ​ខ្លី​ថា «មើល​នៅតែ​រំភើប belovedfan»។ ជាមួយ​រូបភាព​សាក់​ឈ្មោះ​កញ្ញា សុខ ពិសី ខាងលើ​នេះ​ដែរ បាន​បង្ហាញ​ថា តារា​ស្រី​រូប​នេះ​នៅតែ​មាន​ឥទ្ធិពល​ផ្នែក​វិស័យ​ចម្រៀង ពិសេស​ការ​គាំទ្រ​ពី​សំណាក់​មហាជន និង​មិត្តៗ​យុវវ័យ​តែម្ដង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម