ជីវិតកម្សាន្ដ
សមាជិកទាំងបីនាក់របស់ក្រុម EXO ផ្សះផ្សាជាមួយផលិតកម្ម SM នឹងបន្តកុងត្រាថ្មី
កាលពីព្រឹកមិញនេះ ខាងផលិតកម្ម SM Entertainment បានធ្វើការប្រកាសជាផ្លូវការទាក់ទងនឹងបញ្ហាកិច្ចសន្យារបស់សមាជិក EXO បីនាក់គឺ Chen, Baekhyun និង Xiumin អាស្រ័យហេតុនេះក្រុមហ៊ុនបានបញ្ជាក់ថា ភាគីទាំងសងខាងនឹងបន្តធ្វើការជាមួយគ្នា បន្ទាប់ពីបានផ្សះផ្សាគ្នារួចរាល់ ។

ផលិតកម្ម SM Entertainment បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនិងសិល្បករទាំងបីមានពេលវេលាដើម្បីពិភាក្សាគ្នាឱ្យបានហ្មត់ចត់អំពីបញ្ហារបស់យើង។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងដល់អ្នកថាយើងបានដោះស្រាយបញ្ហាណាមួយដែលបណ្តាលមកពីការយល់ច្រលំ។ ខ្ញុំបានសម្រេចចិត្តផ្សះផ្សាគ្នា និងឈានដល់ការព្រមព្រៀងគ្នា” ។

ក្រោយបង្ហោះភ្លាម ដំណឹងនេះធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះដំណោះស្រាយរបស់ SM ។ វាហាក់បីដូចជាបន្ទាប់ពីការចរចារមួយរយៈពេល SM និងសមាជិក EXO ទាំងបីនាក់បានរកឃើញដំណោះស្រាយមួយ ហើយបានសម្រេចចិត្តបន្តចុះកុងត្រា។ នេះក៏មានន័យថា Chen, Baekhyun និង Xiumin នឹងនៅជាមួយក្រុម EXO ជាបន្ត ។

កន្លងមក សមាជិកទាំងបីបានដាក់ពាក្យប្ដឹង SM ថាបានប្រើកិច្ចសន្យារយៈពេល ១២ ទៅ ១៣ ឆ្នាំ។ លើសពីនេះទៅទៀត SM ក៏ត្រូវបានគេចោទប្រកាន់ថាបានបង្ខំសមាជិកទាំងបីនាក់របស់ក្រុម EXO ឲ្យបន្តកុងត្រាក្នុងរយៈពេលដែលអាចមានរហូតដល់យ៉ាងតិច ១៧ ទៅ ១៨ ឆ្នាំ លក្ខខណ្ឌ នៃកិច្ចសន្យាក៏ត្រូវបានគេរកឃើញថាមានភាពអយុត្តិធម៌ផងដែរ ដោយរំលោភលើច្បាប់បច្ចុប្បន្នជុំវិញកិច្ចសន្យានៅក្នុងឧស្សាហកម្មកម្សាន្ត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖សមាជិក ៣ នាក់នៃក្រុម EXO បញ្ចប់កុងត្រាមុនកាលកំណត់ជាមួយ SM

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ