Connect with us

ជីវិតកម្សាន្ដ

ទោះមិនទទួលលទ្ធផលល្អ ព្រះកាយច័ន្ទ សប្បាយចិត្តបានបំពេញបំណងឪពុកដែលចែកឋាន

បានផុស

នៅ

ជា​ការ​ពិត​ទោះ​មាន​ឈ្មោះ​ជា​អ្នក​សិល្បៈ​ល្បី​នៅ​លើ​វិស័យ​ភាពយន្ត តែ ព្រះកាយ​ច័ន្ទ នៅតែ​បង្ហាញ​ខ្លួន​ដោយ​ចូលរួម​ប្រឡង​កម្មវិធី​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី ៣​ដើម្បី​សម្រេច​ក្ដី​បំណង​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​វត្តមាន​របស់​តារា​សម្ដែង​ចាស់​វស្សា កញ្ញា ព្រះកាយ​ច័ន្ទ នៅ​លើ​ឆាក នៃ​ការ​ប្រឡង​លំដាប់ថ្នាក់​ពិភពលោក​មុន​នេះ បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ ពិសេស​និយម​តាមដាន​វិស័យ​ប្រឡង​ចម្រៀង​នៅ​កម្ពុជា មាន​ក្ដី​រំភើប ថែមទាំង​ភ្ញាក់ផ្អើល​ខ្លាំង​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សោកស្ដាយ ព្រះកាយ​ច័ន ពុំ​ទទួល​បាន​លទ្ធផល​ល្អ​ទេ ពោល​គឺ​មិន​ទទួល​បាន​កៅអី​ឆ្លង​ទៅ​វគ្គ​បន្ត​ទេ។

ថ្វីត្បិត​ស្រី​ស្អាត ព្រះកាយច័ន្ទ មិន​អាច​ឈ្នះ​ឆ្លង​ទៅ​វគ្គ​បន្ត​នៅ​ក្នុង​ការ​ប្រឡង​នេះ​ក្ដី តែ​នាង​បាន​បំពេញ​តាម​បំណង​លោក​ឪពុក​ដែល​ចែកឋាន​រួចហើយ។ ម្យ៉ាងទៀត នាង ក៏​ទទួល​យក​នូវ​លទ្ធផល​នេះ​ដោយ​ការ​សប្បាយ​ចិត្ត និង​ចាត់ទុកជា​បទពិសោធន៍ ហើយ​ខិតខំ​បន្ត​ទៀត។ សំខាន់​នាង​បាន​បំពេញ​បំណង​ឪពុក​ហើយ ជាប់​មិន​ជាប់ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ប្រឡង។

ក្នុង​នោះ ព្រះកាយច័ន្ទ ក៏បាន​សូម​សំណូមពរ​ចំពោះ​អ្នកគាំទ្រ​កុំ​បញ្ចេញមតិ​អវិជ្ជមាន ឬ​ពាក្យ​មិន​សមរម្យ​ចំពោះ​កម្មវិធី ឬ​គណៈកម្មការ ព្រោះ​នាង​យល់ថា អ្នក​ទាំងអស់​គ្នា​សោកស្ដាយ ប៉ុន្តែ​វា​មិន​ពិបាក​ទេ​ដែល​យើង​ទទួល​យក​ការពិត​។ នាង​នៅតែ​រីករាយ​ជាមួយ​សកម្មភាព និង​លទ្ធផល កាលពី​យប់មិញ ហើយ​អារម្មណ៍​ថា​បរាជ័យ​ដោយ​ភាព​ស្រស់ស្អាត បរាជ័យ​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង​ទទួល​ក្ដី​ស្រឡាញ់​បាន​យ៉ាង​ច្រើន​ពី​មហាជន។

សូម​បញ្ជាក់​ថា ព្រះកាយច័ន្ទ បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​នា​អំឡុង​ឆ្នាំ ២០១១ ខណៈ​ទស្សនិកជន​ស្គាល់​នាង​ដំបូង​តាមរយៈ​ការ​ធ្វើជា​ពិធី​ការិនី និង​សម្ដែង​ភាពយន្ត​ជាច្រើន​រួមមាន “​ផ្កា​រីក​ក្នុង​ចិត្ត​” របស់ CTN និង​រឿង​”​ភ្លើង​ព្យាបាទ​” របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៩ ជាដើម។ បច្ចុប្បន្ន ព្រះកាយច័ន្ទ ក៏​កំពុង​មមាញឹក​ការងារ​នៅ​សាលា​សិល្បៈ​ផ្ទាល់ខ្លួន​ដែល​នាង​បើក​បង្រៀន​ក្មេងៗ​ជំនាន់​ក្រោយ​លើ​អាជីព​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម