ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺរណិតសរសើរការសម្ដែងរបស់ Jennie នៅក្នុងរឿង The Idol ភាគ៣
តាំងពីចាក់ផ្សាយភាគទី១មកម្ល៉េះ ខ្សែភាពយន្តភាគរឿង The Idol មិនសូវទទួលបានមតិសរសើរពីអ្នកគាំទ្រនៅអាស៊ី និងកូរ៉េប៉ុន្មានឡើយ ទោះបីជាភាពយន្តនេះមានវត្តមាន Kim Jennie សមាជិកក្រុម Blackpink ក៏ដោយ។

ទាំងភាគទី១ និងទី២ រឿង The Idol ទទួលបាននូវមតិរិះគន់យ៉ាងច្រើនពីទស្សនិកជនលើឈុតឆាកស្រើបស្រាល ក្បាច់រាំសិចស៊ីហួសពេក និងខ្លឹមសារសាច់រឿង ដែលអ្នកទស្សនាមិនអាចរៀនសូត្រអ្វីបាន។

ដោយឡែកចំពោះភាគទី៣ ដែលទើបចេញផ្សាយកាលពីថ្ងៃទី១៨ កន្លងទៅ ហាក់ទទួលបានមតិវិជ្ជមានជាងមុន ស្របពេលដែល Jennie គឺជាមូលហេតុដែលនាំឱ្យមានការប្រតិកម្មប្រសើរឡើង។ ត្បិតភាគទី៣ នៅតែមានឈុតរាំរែកសិចស៊ី និងកាយវិការមិនសក្តិសមចំពោះក្មេងក្រោម ១៨ឆ្នាំពិតមែន ប៉ុន្តែការសម្ដែងរបស់សមាជិក Blackpink បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺរណិតលាន់មាត់សរសើរ។


មតិអ្នកនិយមលេងអ៊ីនធឺរណិតបានលើកឡើងថា ក្បាច់រាំរបស់ Jennie មានភាពទាក់ទាញ ខុសប្លែកពីក្បាច់រាំរបស់នាងនៅក្នុងពិភព K-Pop បើទោះបីជាវាសិចស៊ីបន្តិចមែន។ ជាមួយគ្នានោះ ពួកគេបានសរសើរតារាស្រីរូបនេះថា នាងហ៊ានលះបង់សម្ដែងនូវឈុតឆាកដែលប្រថុយប្រថាន ព្រោះក្រោយពេលចេញផ្សាយ ឈុតរបស់នាងអាចទទួលរងការរិះគន់។
សូមទស្សនាឈុតខ្លីខាងក្រោម!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie ទាក់ទាញអ្នកទស្សនា ៣.៦ លាននាក់ ទោះ “The Idol” រងការរិះគន់ថាអាសអាភាស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ