ជីវិតកម្សាន្ដ
អ្នកគាំទ្រមិនពេញចិត្ត ក្រោយ Squid Game វគ្គ២ បង្ហាញមុខតួថ្មី ៤នាក់
ខ្សែភាពយន្ត Squid Game ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង កាលពីចុងឆ្នាំ២០២១ បានប្រកាសត្រឡប់មកវិញនូវរដូវកាលទី២របស់ខ្លួន ដោយបន្ថែមនូវតួថ្មីចំនួន ៤នាក់ ប៉ុន្តែបែរជាធ្វើឱ្យអ្នកគាំទ្រសម្ដែងមតិមិនពេញចិត្តចំពោះតួទាំងនោះ។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន Netflix បានប្រកាសចំណងជើង Squid Game វគ្គ២ ដែលមានចំណងជើងថា Squid Game: The Challenge និងបានបង្ហាញមុខតួ ៤នាក់សំខាន់ៗដែលនឹងចូលរួមក្នុងវគ្គថ្មីនេះ។ ក្រោយពេលប្រកាសមុខតួ និងបញ្ចេញវីដេអូឃ្លីប ស្រាប់តែទស្សនិកជនបាននាំគ្នារិះគន់រិះគន់ទៅលើផលិតករ។

តាមពិតមតិទស្សនិកជនមិនមែនមិនពេញចិត្តចំពោះតួទាំង ៤នោះឡើយ ប៉ុន្តែពួកគេលើកឡើងថា ផលិតករមិនបន្ថែមតួស្រី ឬតួមនុស្សចាស់ ដូចជាវគ្គទី១។ កាលពីវគ្គ១ រឿង Squid Game បង្ហាញពីទិដ្ឋភាពចម្រុះនៃមនុស្សក្នុងសង្គមមានទាំងស្រី ទាំងប្រុស មនុស្សចាស់ក្មេងជាច្រើន ដែលក្នុងនោះរួមទាំងជនអន្តោប្រវេសន៍ផងដែរ ខណៈវគ្គថ្មីនេះ ដូចជាគ្មានតួទាំងនោះទៅវិញ។
ទន្ទឹមនឹងមតិរិះគន់ មហាជនជាច្រើនបានសម្ដែងនូវក្ដីរំភើបដែលរឿង Squid Game អាចចេញផ្សាយវគ្គ២ ក្នុងពេលឆាប់ៗ ហើយពួកគេបានលើកឡើងផ្ទុយពីមតិអវិជ្ជមានខាងលើថា រឿងមិនទាន់ចាក់ផ្សាយនោះទេ ដូច្នេះគ្រប់គ្នាមិនអាចវាយតម្លៃត្រឹមតែឃ្លីបជាង ១នាទីនោះបានឡើយ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកលេងអ៊ីនធឺរណិតសរសើរការសម្ដែងរបស់ Jennie នៅក្នុងរឿង The Idol ភាគ៣

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ