ជីវិតកម្សាន្ដ
ស្ថាប័នJack Pro International Model ប្រកាសដកតំណែង កក្កដា សោភ័ណ្ឌ ខណៈសាមីខ្លួនប្រតិកម្ម
អ្នកគាំទ្រ និងនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាមានការភ្ញាក់ផ្អើល ខណ:អន្ទិត កក្កដា សោភ័ណ្ឌ ដែលជាបេក្ខភាពក្នុងការប្រកួត Miss Fabulous Cambodia ត្រូវបានស្ថាប័ន Jack ProInternational Model ប្រកាសដកតំណែងពី Miss Fabulous Cambodiaជាផ្លូវ។

បើតាមការលើកឡើងរបស់ស្ថាប័ន Jack ProInternational Model បានឲ្យដឹងថា សូមធ្វេីការដកហូតតំណែងកញ្ញា កក្កដា សោភ័ណ្ឌ ចេញពីតំណែង Miss Fabulous Cambodia ជាផ្លូវការចាប់ពីម៉ោង៨និង៥៣ ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២៣តទៅ។ ក្នុងនោះដែរខាងស្ថាប័នក៏បានបង្ហាញហេតុផលដែលនាំឲ្យការសម្រេចដកតំណែងបេក្ខភាពរូបនេះ។

ស្ថាប័នខាងលើបានបញ្ជាក់ថា មូលហេតុដែលស្ថាប័ន Jack ProInternational Model សម្រេចដកតំណែងកក្កដា សោភ័ណ្ឌ ដោយសារតែមិនអាចបំពេញ តាមគោលការណ៍របស់ក្រុមហ៊ុនបាន។ ក្រុមហ៊ុនក៏តម្រូវឲ្យ កក្កដា សោភ័ណ្ឌ ត្រូវប្រគល់ម្កុដពាន និងឈាងជូនមកខាងក្រុមហ៊ុនវិញផងដែរ។

បន្ទាប់ពីមានការប្រកាសដូចខាងលើនេះ ភ្លាមៗនោះ កក្កដា សោភ័ណ្ឌ បានប្រតិកម្មតបថា ខ្លួនជាអ្នកលាលែងតំណែងដោយខ្លួនឯង។ កក្កដា សោភ័ណ្ឌ បានបញ្ជាក់ថា នាងជា Miss Fabulous Cambodia2023 សុំលាតំណែងដោយសារ…មិនមែនដក សុំមានដៃចេះតែសរសេរ។ “និយាយឲ្យស្រួលវើយអញសុំលាឈប់ ឬក៏ដកតំណែងសរសេរឲ្យចំផង”៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ